ខេត្តបន្ទាយមានជ័យ៖ ករណីគ្រប់គ្រងអត្តសញ្ញាណកម្ម ត្រូវបានពង្រឹងឡើងវិញ ក្នុងជួរមន្ត្រីប៉ូលិសមន្ត្រីរាជកា ដើម្បីងាយស្រួលគ្រប់គ្រងអោយបានល្អនិងមានប្រសិទ្ធភាពខ្ពស់ ជះវាងមន្ត្រីប៉ូលិសធ្វើផ្សេង ឯមន្ត្រីជំនាញរបស់រាជកាធ្វើផ្សេង ដែលជាហេតុមួយធ្វើអោយលំបាកក្នុងកាគ្រប់គ្រងអត្តសញ្ញាណកម្មនាពេលខាងមុខនេះ។ 
ថ្លែងក្នុងពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជូនដល់មន្ត្រីប៉ូលិស កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤នេះ នៅស្នងកានគបាលខេត្តបន្ទាយមានជ័យ ក្រោមវត្តមានរបស់លោកឧត្តមសេនិយឯកចាន់ គឹមសេង អគ្គនាយករងនៃអគ្គនាយក ដ្ឋានអត្តសញ្ញាណកម្ម លោកបានរលឹកដាស់តឿនជាថ្មីម្តងទៀតដល់មន្ត្រីអនុវត្តអត្តសញ្ញាណកម្ម ទាំងប៉ូលិសទាំងមន្ត្រីរាជកា ដែលគ្រប់គ្រងើផ្នែកអត្តសញ្ញាណកម្ម ក្នុងខេត្តបន្ទាយមានជ័យសព្វថ្ងៃនេះ ដោយលោកចាន់ គឹមសេងបានបញ្ជាក់ថា កន្លងទៅកាធ្វើសំបុត្រកំណើត កាធ្វើ
សៀវភៅគ្រួសារ រឺធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ជូនពលរដ្ឋនោះវាហាក់ដូចជាមិនសូវច្បាស់លាស់នោះទេ ព្រោះថាមានពេលខ្លះអ្នកមកធ្វើសំបុត្រកំណើតបញ្ជាក់ឈ្មោះផ្សេង ពេលមកធ្វើអត្តសញ្ញាណបណ្ណ័សំគាល់ខ្លួន គឺដូរត្រកូលឈ្មោះផ្សេងទាំងអស់នេះ មិនមែនមកពីកំហុសរបស់ប្រជាពលរដ្ឋទេ គឹមកពីមន្ត្រីជំនាញទាំងអស់ ដែលខ្វាស់កាពិចារណាមុននិងចេញបណ្ណ័សម្គល់ខ្លូនជូនទៅពួកគាត់នោះ លោកចាន់គឹមសេងបានបន្តទៀតថា ពីនេះទៅមុខគឺមន្ត្រីអនុវត្តអត្តសញ្ញាណកម្មទាំងប៉ូលិសក្តី គឺត្រូវអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់បំផុតបើទួសជាមាន

ជនក្លែងបន្លំឈ្មោះបែបណាក៏ដោយក៏យើងក្តាប់បានដែរ ចំពោះបញ្ហាកំណែទម្រង់ក្នុងជួរមន្ត្រីប៉ូលិសប៉ូលិសវិញនោះ ក៏ត្រូវបានគេលើកឡើងដែរថា ធ្វើយ៉ាងណាអនុវត្តការងារផ្ទៃក្នុងអោយបានល្អជះវាងនាំគ្នាប្រព្រិត្តអំពើខុសវិស័យណាមួយធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ព្រោះកន្លងទៅមានអស់លោកខ្លះនាំគ្នាអនុវត្តខុសពីវិស័យច្បាប់ហាមឃាត់កន្លងទៅ។ សូមបញ្ជាក់ដែលថា មានស្នងការងចំនួន៥អ្នកត្រូវបានទទួលតំណែងថ្មី បំពាក់ឋានន្តរសក្តិថ្នាក់វរះសេនិយទោ ចំនួន៥អ្នក ថ្នាក់វរះសេនិយត្រីចំនួន៨អ្នក អនុសេនិយឯក១អ្នក និងការិយាល័យ១អ្នកទៀតផង៕


































