​ពិការ​ជើង​ស្តាំ​ម្ខាង​មែន​ប៉ុន្ដែ​អាច​រកប្រាក់​ចិញ្ចឹម​ ​ប្រពន្ធ​កូន​បាន​សមរម្យ​តាមរយះ​ជំនាញ​ជាងឈើ​

0

​ ​នៅក្នុង​ចំណោម​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ធ្វើ​គ្រឿង​សង្ហា​រឹម​ទាំង​មានច្បាប់​និង​គ្មាន​ច្បាប់​សរុប​ប្រមាណ​២៣០​កន្លែង​នៅ​ទូទាំង​ខេត្តព្រះវិហារ​20140726_103707យើង​ឃើញ​មានតែ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​មួយកន្លែង​គត់​ដែល​ម្ចាស់​ទីតាំង​ជ្រើស​រើសយក​ជនពិការ​ម​ក​ធ្វើជា​មេជាង​ឈើ​។​ ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ធ្វើ​តុទូ​កៅអី​មួយកន្លែង​នេះ​ជា​របស់​ឈ្មោះ​ថន​ស្ថិតនៅ​ភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​ ​មេជាង​ឈើ​ជា​ជនពិការ​ជើង​ខាងស្តាំ​ត្រឹម​ភ្លៅ​ឈ្មោះ​អ៊ុន​សំអុល​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​អោយដឹងថា​គាត់​ធ្លាក់ខ្លួន​ពិការ​ជើង​ខាងស្តាំ​តាំងពី​អាយុ​៥​ឆ្នាំ​មក​ម្លេះ​។​គាត់​មាន​ស្រុកកំណើត​ស្ថិត​ភូមិ​អង់​ក្លើ​ឃុំ​ត្បែង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​។​ ​បុរស​ជាងឈើ​រូបនេះ​បានអោយដឹង​បន្តទៀតថា​គាត់​ខិតខំ​តស៊ូ​រៀន​ជំនាញ​ជាងឈើ​ចេះ​ស្ទាត់​អស់​រយះពេល​៥​ឆ្នាំ​នៅ​ខេត្តបាត់ដំបង​ចាប់តាំងពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៣​បន្ទាប់មក​គាត់​ដើរ​ស្វែងរក​ការងារ​ធ្វើតាម​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ​រស់នៅ​អោយ​សមរម្យ​ដូច​គេឯង​។​

គាត់​និយាយ​ដោយ​ភាពស្មោះត្រង់​ថា​ក្នុង​១​ថ្ងៃ​អាច​រកប្រាក់​ចំណូល​បាន​៤​ម៉ឺន​រៀល​សំរាប់​ផ្គត់ផ្គង់​ចិញ្ចឹម​ប្រពន្ធ​កូន​។​ ​គាត់​និយាយ​លើកទ្បើង​ថា​មុខរបរ​ជាងឈើ​នេះ​វា​មិន​ទៀងទាត់​នោះទេ​។​គិតទុក​ថា​ទៅ​ថ្ងៃ​ខាងមុខ​ទៀត​នៅពេល​អត់​ការងារ​ធ្វើ​ពី​ជាងឈើ​នេះ​ទៅ​គាត់​នឹង​តស៊ូ​រៀន​យក​ជំនាញ​ជាងកាត់សក់​រឺមួយ​ក៍រៀន​យក​ជំនាញ​ជា​ជាងផ្សារដែក​ព្រោះ​ការងារ​ទាំងនេះ​សក្ដិសម​នឹង​សមត្ថភាព​របស់គាត់​ជា​ជនពិការ​ជើង​។

​ ​ម្ចាស់​សិប្បកម្ម​បានអោយ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​កក្កដា​២០១៤​ថា​ថ្វីត្បិតតែ​គាត់​ជា​ជនពិការ​ជើង​ពិតមែន​ប៉ុន្ដែ​គ្រប់​ការងារ​ជំនាញ​ជាងឈើ​របស់គាត់​ធ្វើការ​បានល្អ​អាច​ទទួលយកបាន​។​អតិថិជន​ពេញចិត្ត​ចំពោះ​ផលិតផល​គ្រឿង​សង្ហា​រឹម​ដូចជា​តុទូ​កៅអី​គឺ​ជនពិការ​ជើង​រូបនេះ​ធ្វើបាន​ស្អាត​ល្អ​និង​មាំ​ថែម​ទៀតផង​។​ ​ម្ចាស់​សិប្បកម្ម​បញ្ជាក់ថា​ប្រាក់​ឈ្នួល​បើក​អោយ​គាត់​យ៉ាង​ទៀងទាត់​ហើយ​គាត់​បានធ្វើការ​សន្សំ​លុយកាក់​ទាំងនេះ​ផ្ញើ​ទៅអោយ​ប្រពន្ធ​កូន​នៅឯ​ខេត្តកណ្តាល​ប្រាកដ​មែន​។​

​គួរ​បញ្ជាក់ថា​បុរស​ជនពិការ​ជើង​ខាងលើ​ជា​ពលរដ្ឋ​គំរូ​មួយរូប​រស់នៅ​ចេះ​ស្រ​ទ្បា​ញ់​កិត្តិយស​និង​ភាពថ្លៃថ្នូរ​ក្នុងសង្គម​ដូច​ពលរដ្ឋ​យើងទាំងអស់គ្នា​នៅ​ទូទាំងប្រទេស​។​ប៉ុន្ដែ​ក៍​នៅមាន​ពលរដ្ឋ​ខ្មែរ​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​មាន​ជីវភាព​ក្រីក្រ​តោកយ៉ាក​ហើយ​ខ្វះ​ការព្យាយាម​តស៊ូ​នៅក្នុង​ជីវិត​ធ្វើការ​ផ្តេកផ្តួល​គ្មាន​សេចក្ដី​ខ្មាស់អៀន​និង​ខំ​ប្រព្រឹត្ត​អំពើអាក្រក់​ដោយ​ចាប់យក​មុខរបរ​ដើរ​សុំទាន​និង​លួច​ឆក់​ប្លន់​គេ​គ្រប់​ច្រកល្ហក​ដើម្បី​យកប្រាក់​មក​ចិញ្ចឹម​ខ្លួន​និង​ដើម្បី​បាន​រស់រានមានជីវិត​ដូច​គេឯង​៕ ​មង្គល​