កំពង់ឆ្នាំង៖ រថយន្តធុនធំ០២គ្រឿងដែលបានពាក់ស្លាកលេខដូចគ្នាតែ១ក្លែងក្លាយ ត្រូវបានសមត្ថកិច្ចចំរុះដឹកនាំដោយលោក ទី មុន្និន ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ធ្វើការឆែកឆេរត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ទំនិញនៅលើរថយន្តរយះពេល២គឺថ្ងៃទី២១ និង២២នេះ នៅក្នុងទីស្នាក់ការគយ
និងរដ្ឋាករខេត្តកំពង់ឆ្នាំង គឺបានបញ្ចប់នៅល្ងាចថ្ងៃទី២២ ខែកញ្ញា នេះហើយ ដោយសមត្ថកិច្ចចំរុះបានពិនិត្យឃើញមានទំនិញមី តែ១មុខប៉ុណ្ណោះ ។ ប៉ុន្តែលទ្ធផលនៃការត្រួ តពិនិត្យទំនិញយ៉ាងណានោះនោះ ខាងមន្ត្រីគយ មិនទាន់ទម្លា យអោយដឹងនៅឡើយទេ តើទំនិញទាំងនោះមានពន្ធត្រឹម
ត្រូវប៉ុន្មាន ឬគេចពន្ធប៉ុន្មាននោះ ។ ព្រោះការឆែកឆេរនោះ គេបានដេញអ្នកកាសែតមិនអោយចូលថតរូបយកព័ត៌មានឡើយ ទោះបីលោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាលដំបូងខេត្ត បានអនុញ្ញាតហើយក៏ដោយ គឺមន្ត្រីគយឆ្លើយថា វាខុសនឹងប ញ្ជារផ្ទៃក្នុងរបស់អង្គភាពគេ ( គឺមិនតម្លាភាពទាល់
តែសោះ ជិះសេះលែងដៃ ) ។
ចំណែកសមត្ថកិច្ចចំរុះ ដែលមាននគរបាលសេដ្ឋកិច្ចខេត្ត នគរបាលចរាចរន៍ខេត្ត វិញប្រាប់ថា លទ្ធផលនៃការត្រួត
ពិនិត្យនេះ ខាងគយក៏មិនទាន់អោយខាងលោកដឹងដែរ ព្រោះជានិតិវិធីរបស់ជំនាញគេ ។ ដោយឡែក ខាងទីស្នាក់
ការគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង អ្នកយកព័ត៌មានយើង
មិនអាចសុំការបំភ្លឺបានទេ ព្រោះរកលេខទូរសព្ទ័ទំនាក់ទំនងមិនបាន ។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ រថយន្តធុនធំដឹកទំនិញទាំង០២គ្រឿងនេះ គឺជាប្រភេទរថយន្តសឺមីសណ្ដោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ឃាត់ទុកតាមបញ្ជាររបស់លោកព្រះរាជអាជ្ញានៅថ្ងៃទី១៤ ខែកញ្ញា នឹងបានប្រគល់អោយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរក្សាទុក ចាត់ការបន្តតាមនិតិវិធី ។
លោក ឈឹម សារុន បានបញ្ជាក់ថា៖ រថយន្តទាំង២គ្រឿងនេះ ពិតជាបានប្រើប្រាស់ស្លាកលេខក្លែ ងក្លាយដូចគ្នាតែ១ពិតមែនគឺ ១ រថយន្តម៉ាកHYUNAI ពណ៌ទឹកប៊ិចពាក់ផ្លាកកលេខតាកែវ 3A-1438 កន្ទុ យសឺមីរ៉ឺម៉កសណ្ដោង ពាក់ផ្លាកលេខ ភ្នំពេញ 4A-2487 ឯកសារបង់ពន្ធផ្លូវនិងឆៀក បិតលើកញ្ចក់កាប៊ីនរថយន្ត គឺផ្លាកលេខរថយន្ត ភ្នំពេញ 3B .53 47 បើកបរដោយឈ្មោះ ជឿន បូទុំ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ចំណែកទី២, រថយន្តម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-1438 ដូចរថយន្តខាងលើដែរ ជាប្រភេទរថយន្តសឺមីសណ្ដោងរ៉ឺម៉កដូចគ្នា កន្ទុយសណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ តាកែវ 4A- 0881 ឯកសារបង់ពន្ធផ្លូវនិងឆៀក បិតលើកញ្ចក់កាប៊ីនរថយន្តគឺស្លាកលេខ ភ្នំពេញ 3A-3180 បើកបរដោយឈ្មោះ សុខ ពៅ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ។
ដោយឡែកអ្នកបើកបររថយន្តទាំង២នាក់នេះ ត្រូវបានចោទ
ប្រកាន់ពីបទប្រើប្រាស់រថយន្តពាក់ស្លាកលេខក្លែងក្លាយ បញ្ជូនខ្លួនទៅកាន់តុលាការ ហើយត្រូវបានចៅក្រមស៊ីបសួរ ដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្ន ដោយដាក់អោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ចំណែករថយន្តទាំង២គ្រឿងនេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ធារី ភេទ
ស្រី និងឈ្មោះ និត មានបិទឡូហ្គោដឹកជញ្ជូន របស់ក្រុមហ៊ុនអក្សរ K នៅលើកញ្ចក់រថយន្តទាំង២គ្រឿងនេះ ។
តាមប្រភពក្រៅផ្លូវការអោយដឹងថា ថ្ងៃឃាត់រថយន្ដ០២គ្រឿងខាងលើនេះ គឺរថយន្តមាន៣គ្រឿងពាក់ស្លាកលេខតែមួយដូចគ្នា ដោយឡែកមួយគ្រឿងទៀតនោះបានបើកហួសខេត្តកំពង់ឆ្នាំងបាត់ទៅហើ យ គឺសល់តែ០២គ្រឿងនេះទេ ដែលបានសមត្ថកិច្ចឃាត់បាន។ ហើយពេលរថយន្តទាំង៣គ្រឿងនេះ ឡើ ងដាក់ទំនិញនៅផែស្ងួត លីគា បាត់ដំបងរួចមក គឺរថយន្តទាំង៣គ្រឿងបានដូរស្លាកលេខពាក់ ស្លាកលេខ តាកែវ 3A-14.38 ដូចគ្នាក្លែងក្លាយវិញ ដោយគេកំណត់
ក្នុងរយះពេល២ម៉ោង អោយចេញ១គ្រឿង ។
ជុំវិញករណីនេះ សមត្ថកិច្ច និងប្រជាពលរដ្ឋសង្ឃឹមថា លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងនិងបើកការស៊ើប
អង្កេតបន្តទៀត ដើម្បីបើកវាំងននខ្មៅវែកមុខម្ចាស់រថយន្ត និងវែកមុខមន្ត្រីខូច ដែលពាក់ព័ន្ធជាមួយរថយន្តពាក់ស្លាកលេខក្លែងក្លាយខាងលើនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ សុខ គឹមសៀន