ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះស្រុកសណ្តាន់

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយ សារតែភ្លើងឆេះផ្ទះ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ព្រមទាំងបាននាំយក ស្បៀងអាហារ និងសម្ភារៈរួមទាំងថវិកាដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកមកផ្តល់ជូនផងដែរ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ អគ្គីភ័យឆាបឆេះផ្ទះសំបែង គឺដោយសារតែឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យភ្លើងឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ខណៈផ្ទះនេះធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានទំហំ ៥,មx៧ម កាលពីវេលាម៉ោង២២:២០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ នៅភូមិសំរិត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

លោកឡុច ប៊ុន ភេទប្រុសអាយុ៣៩ឆ្នាំ ជាម្ចាស់ផ្ទះ កូនចំនួន ០៤ នាក់ ក្នុងបន្ទុក ត្រូវបានភ្លើងឆាបឆេះទ្រព្យសម្បត្តិខ្ទេចខ្ទីគ្មានសល់ នៅសល់តែខោអាវមួយចង្កេះជាបើនិងខ្លួន និងសម្រែកយំស្តាយស្រណោះទ្រព្យសម្បត្តិស្រូវ ,អង្ករ ,ស្បៀងអាហារ ,ថវិកា និងសម្លៀកបំពាក់ ដែលខំសន្សំមក ត្រូវបានរលាយមួយប៉ព្រិចភ្នែក  មិនខុសពីពាក្យចាស់លោកពោលថា” ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ “

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានសម្តែងនូវការសោកស្តាយ និងអាណិតអាសូរ្យ ដោយសារតែគ្មានកន្លែងស្នាក់នៅ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាអគ្គីភ័យ មុនធ្វើដំណើរទៅណា ត្រូវពន្លត់ភ្លើងចង្ក្រាន ធូប ទាន បិទចរន្តអគ្គិសនីក្នុងលំនៅដ្ឋានរបស់ខ្លួន ដើម្បីជៀសវាងមានការទុសេ ដែលបង្កឲ្យមានការឆ្លងចរន្តអគ្គិសនីដូចករណីនះ ។

ចំណែកអំណោយដែលទទួលបានមានអង្ករ ៥០គ.ក្រ ,មី០១ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ០២ យួរ ,មុងជ្រលក់ថ្នាំ០១ រួមទាំងថវិកាមួយចំនួនផងដែ ការបរិច្ចាកឧបត្ថម្ភដោយ ព្រោះសង្ឃគង់នៅវត្តទឹកម្លាង ស្រុកសណ្តាន់ ខេត្តកំពង់ធំ

មានភួយ,កន្ទេល,ខ្នើយ,កំសៀវទឹកចានបាយ ចានសម្លរ,ឆ្នាំងបាយ, ឆ្នាំងសម្លរ១,ចានស្រាក់កាបោយទឹក ក្នុងនោះលោក ឡុច ប៊ុន និងក្រុមគ្រួសារ បានថ្លែងអំណរអរគុណ ឯកឧត្តមហ៊ុន ម៉ាណែត និងឯកឧត្តម សោម ស៊ុន ដែលបានជួយឧបត្ថម្ភក្នុងពេលខ្វះខាត។ ដោយ ប៊ុន រដ្ឋា