​រថយន្ត​ដឹក​សិស្ស​និង​រថភ្លើង​បុក​គ្នា​ស្លាប់​សិស្ស​២០​នាក់​

0

​ក្រុង​ញូវដែលី​៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​២០​នាក់ រួមទាំង​អ្នកបើកបរ​រថយន្ត​ដឹក​សិស្សានុសិស្ស​ទាំងនោះ​ផង​ត្រូវបាន​ស្លាប់ និង​របួស​ជាច្រើន​នាក់​ក្នុង​ឧបទ្ទវហេតុ រថភ្លើង​បុក​ជាមួយ​រថយន្តក្រុង​ដឹក​សិស្ស​នៅ​ភាគ​ខាងលិច រដ្ឋ​តេ​ឡង់​ហ្គា​ណា ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​ india train1a india train1b india train1​នាយរង​ប៉ូលិស​ម្នាក់​បាន​និយាយថា ឧបទ្ទវហេតុ​កើតឡើង​នៅ​ម៉ា​ស្ហា​យ៉ា​ប៉េ​តា ស្ថិតក្នុង​ស្រុក​មេ​ដាក ជិត​រដ្ឋធានី​ហ៊ូ​ដេ​រ៉ា​បាដ ខណៈពេល​អ្នកបើកបរ​រថយន្តក្រុង​ដែល​ដឹក​សិស្ស​ចំនួន​ប្រមាណ​៤០​នាក់ មិនបាន​ប្រុងប្រយ័ត្ន ហើយ​ជ្រុល​ទៅបុក​ជាមួយ​រថភ្លើង​ដែល​កំពុងមាន​ល្បឿន​លឿន​។​ ​

មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​បន្ថែមទៀតថា ខណៈពេល​សិស្ស និង​អ្នកបើកបរ រថយន្តក្រុង​២០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​នោះ សិស្ស​ដែល​រងរបួស​ផ្សេងទៀត​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ តែ​ចំនួន​អ្នកស្លាប់​អាច​កើនឡើង​បន្ថែមទៀត​ដោយសារ​ស្ថានភាព​អ្នករបួស​មាន​សាព​ធ្ងន់ធ្ងរ​៕