ប្លែកៗ៖ ការប្រកួតប្រជែងអាជីវកម្មកំពុងកើនឡើង សូម្បីតែសេវាលាងរថយន្តក៏ម្ចាស់អាជីវកម្ម ខិតខំផ្សព្វផ្សាយ និងពន្លេចការរៀបចំប្លែកៗ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអតិថិជន ដូចជាសេវាលាងរថយន្តដោយប្រើនារីស្អាតៗ មានសម្រស់ស្រស់សោភា និងស្លៀកឈុត ប៊ី គីនី គួរឲ្យគយគន់។ នេះបើតាមវេបសាយបរទេសចិន ឆាយណាដេលី កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០១៤។ ខណៈពីមុនសេវាលាងរថយន្តដោយប្រើស្រីស្អាត ស្លៀកឈុតប៊ីគីនី បញ្ចេញរាងស្វែល និងសិចស៊ីដ៏គួរទាក់ទាញបែបនេះ មានតែនៅបស្ចិមប្រទេស លោកខាងលិចនោះ ឥឡូវនេះ ការប្រើសេវាស្រីស្អាត ស្លៀកឈុតកំប៉ិតឡិត បង្ហាញសាច់ខ្ចីដូចបណ្តូលចេករបស់នាងៗ បានមកដល់ប្រទេសចិនហើយ ដោយសេវាដំបូងនេះបានបង្កើតឡើងនៅស្រុកចាវយ៉ាង ក្រុងប៉េកាំង ដោយម្ចាស់អាជីវកម្មកម្រូវឲ្យពួកស្រីៗស្លៀសិចស៊ី ស្លៀកប៊ីគីនី ស្លៀកឈុតហែលទឹក និងបញ្ចេញ ក្បាច់អែនអន ដើម្បីលាងរថយន្តធុនធំ មានតម្លៃ៨៨០យន់ ស្មើនឹង១៤២ដុល្លារ ក្នុងឡាន១គ្រឿង(880 yuan ($142) a car) ខណៈការលាងរថយន្តធម្មតា គ្មានបាញ់ប៉ូលា ថ្នាំតម្ហែទាំរថយន្តបានយូរ តម្លៃតែ៣០យន់ប៉ុណ្ណោះ។
ការបង្កើតសេវាប្លែកពិសេសបែបនេះត្រូវបានទទួលរងនូវការរិះគន់មួយចំនួនផងដែរ តែសម្រាប់ម្ចាស់អាជីវកម្មវិញ បាននិយាយថា ពួកគេអាចបានអតិថិជនច្រើន រីកចម្រើន និងកាក់កបជាមិនខាន ហើយពកគេននឹងចូលរួប្រកួតប្រជែងបន្តទៀតសម្រាប់កន្លែងផ្សេងៗទៀតក្នុងឧស្សាហកម្មបែបនេះ ។ ពួកគេនឹងពង្រីកសេវាបែបនេះឲ្យបានច្រើន និងមានផែនការ បន្តទៀតពេលដែលនិយោជិត កម្មករ អ្នកបម្រើសេវាលាងរថយន្តបានទទួលវគ្គបណ្តុះបណ្តាលរួចរាល់៕