ក្រុមហ៊ុន Minebea (Cambodia) Co,Ltd មានគម្រោងបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតចំនួន ៥,៣០០អំពូលលើកំណាត់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ក្នុងកិច្ចប្រជុំពីភាគក្សារនៅសាលាខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទីព្រឹក ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុន Minebea (Cambodia) Co,Ltd ធ្វើបទបង្ហាញស្តីអំពើគម្រោងបំពាក់អំពូលបំភ្លឺផ្លូវបំភ្លឺ សាធារណៈ ដ៏វៃឆ្លាតចំនួន ៥,៣០០អំពូល លើកំណាត់ផ្លូវ ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ ក្នុងគោលបំណងសំការ គាំទ្រពីរដ្ឋ បាលខេត្តព្រះសីហនុ។

.ក្នុងឪកាសនោះ លោក  គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានសម្តែងការស្វាគមន៍ ក្រុមហ៊ុន Minebea ដែលមានគម្រោងបំពាក់អំពូលវៃឆ្លាតនៅក្រុងព្រះសីហនុ។ ខេត្តព្រះសីហនុមានទំនាក់ទំនង ល្អជាមួយរដ្ឋាភិបាលជប៉ុន តាមរយៈJICA មានដូចជា គម្រោងសាងសង់ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមានសមិទ្ធិផលជាច្រើនទៀត។

លោក  អភិបាលខេត្ត បន្តថារយៈពេលមួយឆ្នាំមកនេះ យើងបានធ្វើការពិភាក្សាចំនួន៣លើក អំពីអំពូល ភ្លើងបំភ្លឺផ្លូវវៃឆ្លាត ដោយមានការចង្អុលណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនផលិតអំពូលភ្លើងវៃឆ្លាតរៀបចំបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតនៅលើផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។ ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងមាន ការ គាំទ្រពីអ្នកវិនិយោគជប៉ុន ដែលបានបង្កើតរោងចក្រផលិតអំពូលឆ្លាតវៃនៅរាជធានីភ្នំពេញ និងបានផ្តល់ការ ងារ ជូនយុវជនកម្ពុជា ហើយរដ្ឋាភិបាល និងរដ្ឋបាលខេត្ត សម្រេចប្រើប្រាស់ផលិតផលក្នុងស្រុក ។ ខេត្តព្រះសីហនុគ្រោងនឹងបំពាក់អំពូលវៃឆ្លាតប្រកបដោយនិរន្តរភាពក្រោយបំពាក់រួចយើងនឹងបញ្ជូនមន្ត្រីទៅសិក្សារៀនសូត្រអំពីបច្ចេកទេសដើម្បីងាយស្រួលធ្វើការថែទាំនិងជួសជុលនៅពេលខាងមុខ។ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានស្នើឱ្យក្រុមហ៊ុនធ្វើរបាយការណ៍លម្អិតអំពីតម្លៃនៃការថែទាំអំពូលដើម្បីយើងមានមូលដ្ឋានក្នុងការសម្រេចចិត្ត។

.លោក Kei Nishihara Vice President ក្រុមហ៊ុន Minebea មានប្រសាសន៍ថា រាជរដ្ឋាភិបាល និងរដ្ឋបាល ខេត្តព្រះសីហនុ បានសម្រេចឱ្យក្រុមហ៊ុន Minebea បំពាក់អំពូលភ្លើងបំភ្លឺផ្លូវវៃឆ្លាត LED ៥៨វ៉ាត់ ចំនួន ៥,៣០០ អំពូលនៅតាមដងផ្លូវ៣៤ខ្សែក្នុងខេត្តព្រះសីហនុព្រោះអំពូលវៃឆ្លាតនេះអាចជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីបានរហូត៦០ភាគរយក្នុងនោះអំពូលLEDវៃឆ្លាតអាចផ្តល់ពន្លឺច្បាស់ល្អនៅតាមដងផ្លូវផងដែរ៕