​ក្មេង​វង់វេង​បឹង​ម្នាក់​អាយុ​២៣​ឆ្នាំ​ផឹកស្រា​អស់​១​លីត្រ​ទាស់សម្តី​គ្នា​ក៍លើ​ពូថៅ​កាប់​ម្តាយ​ច​ញ្ចឹ​ម​ត្រូវ​បី​ពូថៅ​ស្លាប់​

0

​ខេត្តស្ទឹងត្រែង​៖​ក្មេង​វង់វេង​បឹង​ម្នាក់​អង្គុយ​ផឹកស្រា​អស់​១​លីត្រ​ស្រវឹងធ្លាក់ភ្នែក​ទាស់សម្តី​គ្នា​ស្រ​វ៉ា​ទាញ​ពូថៅ​ក្បែរ​នោះ ក៍លើ​ពូថៅ​កាប់​ម្តាយចិញ្ចឹម​រយៈពេល​៣​ឆ្នាំ​ហើយ បណ្តាល​ឲ្យ​ស្លាប់​ភា្ល​មៗ​គួរ​ឲ្យ​រន្ធត់ ដោយសារ​ទាស់សម្តី​ជាមួយ​ម្តាយចិញ្ចឹម ពីរ​មូលហេតុ​ឃាត់​មិន​ឲ្យ​និយាយ​ទូរស័ព្ទ ជា​មួ ???????????????????????????????យ​គូរ​សង្សា​យូ​ពេក​ជិត​ពីរ​ម៉ោង ។​ ករណី​ឃាត​ខាងលើ​កម្មនេះ បាន​កើតឡើង​ក្នុង​វេលា​ម៉ោង​៩​និង​២៧​នាទី​យប់​ថ្ងៃទី​២៤​ខែកក្កដា ឆ្នាំ​២០១៤​នេះ​នៅក្នុង​ភូមិ​ពាម​ខិះ ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។​ចំណែក​ជនល្មើស​ក្រោយពី​កាប់ ម្តាយចិញ្ចឹម​របស់ខ្លួន​ឲ្យ​ស្លាប់ រួចហើយនោះ​ក៏​ភ័យខ្លាច​សមត្ថកិច្ច​ចាប់ ក៍បាន​តា​ញ​ម៉ូតូ​ជិះ​រត់គេចខ្លួន​បាត់ស្រមោល ។​ ​

លោក​វរៈសេនីយ៍ទោរ​ដួង ស៊ី​វុត្ថា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង​៖ បាន​ប្រាប់​ភ្នាក់ងារ​សារ​ព័​ត៍​មាន បាន​ឲ្យ​ដឹងថា​៖ ជនល្មើស​មានឈ្មោះ​កែវ ពៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅក្នុង​បន្ទុក​ជាមួយ​ជនរងគ្រោះ​អស់​រយៈពេល​ប្រមាណ​ជាង​៣​ឆ្នាំ​មកហើយ ។

​ស្ត្រី​វិ​យ​ចំណាស់​ជា​ជនរងគ្រោះ​មានឈ្មោះ​ណុប ធា អាយុ​៥២​ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​នោះ ជា​ជនរងគ្រោះ​ស្លាប់ ដោយសារ​ជនបង្ក​កាប់​ត្រូវ​ចំនួន​៣​ពូថៅ ត្រូវចំ​ស​ខាន់​ត្រូវ​ក្បាល​ពី​ខាងក្រោយ​១​ពូថៅ ចុះក្រោម​ក​១​ពូថៅ និង​ក្បែរ​ខ្លៀ​ក​ខាងស្តាំ​ដៃ​១​ពូថៅ សរុប​ទាំង​ចំ​នួ ន​(៣)​ពូថៅ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់​។​

លោក​វរៈសេនីយ៍ទោរ​ដួង ស៊ី​វុត្ថា បាន​បញ្ជាក់ថា​៖​លោក​បាទ​ទួល​សេចក្តីរាយការណ៍ ពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ស្រុក​សៀម​ប៉ាង​ក្រោយមក​ទទួលបញ្ជារ​បាន​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ៅ តារា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សឹ្ទ​ង​ត្រែង​៖​និង​រូបលោក​ដឹកនាំ​កម្លាំង​នៃ​កា រិ​យា​ល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត ធ្វើការ​ឡោមព័ទ្ធ​ចាប់ខ្លួន ជនល្មើស​បាន​ជោគជ័យ នៅ​ចំណុច​ក្នុងភូមិ​ព្រែ​កមាស ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ប្រមាណ​ជិត​មួយ​ម៉ោង​ក្រោយ ពី​ការ​កើតហេតុ ។​សមត្ថកិច្ច​សហការ​ជាមួយ​នគរបាល​ស្រុក​សៀម​ប៉ាង បញ្ជូន​ខ្លួន​ជនល្មើស​មកកាន់​ស្នងការដ្ឋាន​នៃ​នគរបាល​ខេត្ត​សឹ្ទ​ង​ត្រែង​៖ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ជនបង្ក​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​ទៅតាម​និ​តុ​វិធី​ច្បាប់ ៕​ប៉ា​ស៊ី​អី​