ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប និងសាកលវិទ្យាល័យវេស្ទើនផ្តល់ ម៉ាស៊ីនវាស់កម្តៅនិងអាកុល ដល់ សាលាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប រូមនិងលោក  តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល សាកល វិទ្យា ល័យ វេស្ទើន និងលោកជំទាវ នាព្រឹក ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ នេះ បាននាំយក អាកុលសំរាប់ លាងដៃ ចំនួន ១៧០លីត្រ និងឧបករណ៍សម្រាប់វាស់កម្ដៅ Intelligent Sensor Saop Dispenser ចំនួន ១៧០គ្រឿង ផ្តល់ជួន សាលាខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែក ក្នុងទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ ។

.ក្នុងឱកាសនោះផងដែរលោក  គូច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវេស្ទើន និងលោក ជំទាវ រួមជាមួយលោក ឆៃ ជីងហ៊ាង អគ្គនាយកក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប និងលោកស្រី ដែល បាន ឧបត្ថម្ភ សម្ភារៈឧបករណ៍សម្រាប់វាស់កម្ដៅ និងជែលលាងដៃ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយក ទៅប្រើ ប្រាស់ តាមការិយាល័យអប់រំឃុំ/ស្រុក និងចែកជូនបន្តថាតាមសាលារៀន ដែលស្ថិតនៅ ក្នុងខេត្ត ព្រះសី ហនុ ហើយ ជាចុងក្រោយឯកឧត្តមអភិបាលខេត្តសូមគោរពសូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

..សូមបញ្ជាក់ផងដែរថា អាកុល ចំនួន១៧០លិត្រ គឺជាអំណោយរបស់លោក  តែ ឡូរិន ប្រធានក្រុម ប្រឹក្សាភិបាល សាកលវិទ្យាល័យ វេស្ទើន និងលោកជំទាវ ចំណែក ម៉ាស៊ីន ឧបករណ៍សម្រាប់វាស់កម្ដៅ Intelligent Sensor Saop Dispenser ចំនួន ១៧០គ្រឿង ជាអំណោយរបស់ ក្រុមហ៊ុន លោក ឆៃ ជីងហ៊ាង អគ្គនាយក ក្រុមហ៊ុន ឆៃ ជីងហ៊ាង គ្រុប និងលោកស្រី៕