ខេត្តកំពង់ឆ្នាំង នៅថ្ងៃ អាទិត្យ ១០ កើត ខែ អស្សុជ ឆ្នាំ ជូត ទោស័កព.ស ២៥៦៤ត្រូវនឹងថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៤ និង ៥០ នាទី នៅចំណុចមាត់ទន្លេតូបលក់គ្រឿងក្លែបឈ្មោះ ឡាន ស្ថិតក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច មានករណីអំពើលួច(ម៉ូតូ)របស់ឈ្មោះ សាំង សុភ័ក្រ 
ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ ដំណាក់អំពិល ឃុំ ត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បង្កឡើងដោយជនសង្ស័យប្រុសស្រីចំនួន ២នាក់ =.
១ ឈ្មោះ សេន ឡឹប ហៅពូ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិ កញ្ជោង ឃុំ ច្រេស ស្រុកកំពង់ត្រឡាច។
២ ឈ្មោះ សេង ពេជ្រ ភេទ ស្រី អាយុ ៣៥ ឆ្នាំ រស់នៅស្រុក ពញាឮ ខេត្តកណ្តាល។
ក្រោយពេលកាច់សោរម៉ូតូរួចជនសង្ស័យប្រុសស្រីទាំង២បានជិៈម៉ូតូទៅតាមបណ្តោយមាត់ទន្លេពីត្បូងទៅកើតដោយម្ចាស់ម៉ូតូនិងមិត្តភក្តិជិៈម៉ូតូដេញតាមពីក្រោយលុះមកដល់ចំណុចភូមិកំពង់
ក្តារ ឃុំកំពង់ត្រឡាច ក៏បានជួបកម្លាំងសមត្ថកិច្ចនិងកម្លាំងប្រជាការពារ ជនសង្ស័យទាំងពីរបានផ្តួលម៉ូតូរួចរត់
គេចខ្លួនហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ស្រី ឯជន
សង្ស័យម្នាក់ទៀតរត់គេចតាមផ្លូវទៅមាត់បឹងកងមាស ក្នុងពេលដេញតាមជនសង្ស័យក៏មាន ឈ្មោះ សាយ វិសាល ភេទប្រុស អាយុ ១៨ ឆ្នាំ ជាទាហាននៅវរះទី៣ កងពលតូចអន្តរាគមន៍លេខ១ បានរអិលជើងធ្លាក់ចូលស្រះទឹកបណ្តាលអោយឈ្លក់ទឹកស្លាប់ហើយជនសង្ស័យប្រុសក៏ត្រូវបានឃាត់ខ្លួនផងដែរ។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលជំនាញស្រុកកំពង់ត្រឡាច
បានអោយដឹងថាចំពោះវត្ថុតាងដកហូតបាន រួមមាន សោរអក្សរតេ១ ម៉ូតូម៉ាក DREAM សេ ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១i .៣២ .៩៩។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលជំនាញធ្វើការសាកសួរនិងកសាងសំណុំ
រឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕
សុខ គឹមសៀន





































