កម្លាំង នគរបាល ព្រហ្មទណ្ឌ ខណ្ឌ កំបូលបង្ក្រាបក្រុម ចោរប្លន់ យ៉ាង កក្រើក តាម ផ្លូវ ជាតិ លេខ ៣ ,លេខ ៤ និង ផ្លូវ លេខ ៤១ !

ភ្នំពេញ ៖ កម្លាំង នគរបាល ព្រហ្មទណ្ឌ ខណ្ឌ កំបូល សហការ ជាមួយ កម្លាំង នគរបាល តាម បណ្តា ខណ្ឌ នានា នគរបាល ព្រហ្មទណ្ឌ កំរិតធ្ងន់ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ខេត្តកំពង់ស្ពឺ និង ខេត្តបាត់ដំបង បានធ្វើការ ស្រាវជ្រាវ បង្ក្រាប ក្រុម ចោរប្លន់ យ៉ាងសកម្ម នៅតាម បណ្តោយ ផ្លូវជាតិ លេខ ៣ ផ្លូវជាតិ លេខ ៤ និង ផ្លូវ លេខ ៤១ ខេត្តកំពង់ស្ពឺ រួមទាំង អ្នក ទទួលផល ចោរកម្ម ផង នោះ ប្រមាណ ១៣ នាក់ បញ្ជូន ទៅកាន់ តុលាការ ដើម្បី ផ្ដន្ទាទោស តាមច្បាប់ ។

លោក វរសេនីយ៍ទោ ឈឹម សា វុ ទ្ធ អធិការរង ទទួល ផ្នែក ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ខណ្ឌ កំបូល ប្រាប់ ឲ្យ ដឹង នា ព្រឹក ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ ថា កាលពី អំឡុង ខែឧសភា និង ខែកញ្ញា ឆ្នាំ ២០២០ មាន ករណី អំពើ ប្លន់ ម៉ូតូ ពី ប្រជាពលរដ្ឋ នៅ តាម ដងផ្លូវ កើតឡើង នៅក្នុង សង្កាត់ ភ្លើង ឆេះ រទេះ និង សង្កាត់ ប្រទះ ឡាង ខណ្ឌ កំបូល រាជធានី ភ្នំពេញ បង្កឡើង ដោយ ក្រុម ជនសង្ស័យ ជាច្រើន នាក់ ។
បន្ទាប់ពី កើតហេតុ ជនរងគ្រោះ បាន ដាក់ ពាក្យបណ្តឹង ដើម្បី ឲ្យ សមត្ថកិច្ច បើក ការស្រាវជ្រាវ ។

លោក វរសេនីយ៍ទោ ឈឹម សា វុ ទ្ធ ប្រាប់ ឲ្យ ដឹងថា ក្រោយពី ទទួលបាន ពាក្យបណ្តឹង ភ្លាមៗ កម្លាំង ជំនាញ ព្រហ្មទណ្ឌ ខណ្ឌ កំបូល ដឹកនាំ ដោយ លោក ផ្ទាល់ ក្រោម ការណែនាំ ពី លោក វរសេនីយ៍ឯក ហង្ស មុនី អធិការ នៃ អធិការដ្ឋាន នគរបាល ខណ្ឌ កំបូល ស្រាវជ្រាវ ស៊ើបអង្កេត សហការ ជាមួយ កម្លាំង នគរបាល តាម បណ្តា ខណ្ឌ នានា ដែល ពាក់ព័ន្ធ កម្លាំង នគរបាល ព្រហ្មទណ្ឌ កំរិតធ្ងន់ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នគរបាល ខេត្តកំពង់ស្ពឺ និង កម្លាំង នគរបាល ព្រហ្មទណ្ឌ កំរិតធ្ងន់ ខេត្តបាត់ដំបង ដោយមាន ការ សម្របសម្រួល ពី ស្ថាប័ន តុលាការ ផងដែរ រហូត បង្ក្រាប ក្រុម ជនសង្ស័យ បានជា បន្តបន្ទាប់ រួមទាំង អ្នក ទទួលផល ចោរកម្ម សរុប ទាំងអស់ ១៣ នាក់ ដកហូត វត្ថុតាង ពាក់ព័ន្ធ មួយចំនួន ។

លោក អធិការរង ទទួល ផ្នែក ព្រហ្មទណ្ឌ នៃ អធិការដ្ឋាន នគរបាល ខណ្ឌ កំបូល ប្រាប់ បន្ត ឲ្យ ដឹងថា ក្រុម ជនសង្ស័យ ទាំងអស់នោះ តែងតែ ធ្វើ សកម្មភាព ប្លន់ ប្រជាពលរដ្ឋ យ៉ាង កក្រើក នៅតាម បណ្តោយ ផ្លូវជាតិ លេខ ៣ ផ្លូវជាតិ លេខ ៤ និង ផ្លូវ លេខ ៤១ ខេត្តកំពង់ស្ពឺ ។ ក្រុម ជនសង្ស័យ ទាំងនេះ ក៏មាន នៅ សេសសល់ បក្ខពួក មួយចំនួន ដូច្នេះ កម្លាំង សមត្ថកិច្ច ជំនាញ របស់លោក ក៏ កំពុង តាម ស្រាវជ្រាវ ផងដែរ ដើម្បី យកម ក ផ្តន្ទាទោស តាមច្បាប់ ។

ជាមួយគ្នានេះ ក្រុម ជនសង្ស័យ រួមទាំង អ្នក ទទួលផល ចោរកម្ម សរុប ទាំងអស់ ១៣ នាក់ ត្រូវបាន កម្លាំង របស់ លោក កសាង សំណុំរឿង បញ្ជូន ទៅកាន់ សាលាដំបូង រាជធានី ភ្នំពេញ នា ព្រឹក ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ នេះ ដើម្បី ចាត់ការ តាម នីតិវិធី ៕