ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានរថយន្តធុនធំបុកបេុីងខណះដែលកំពុងរត់ឆ្លងផ្លូវ

0

ខេត្តបាត់ដំបង÷ក្មេងប្រុសម្នាក់ទើបមានអាយុ១២ឆ្នាំត្រូវបានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុខណះដែលមានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តធុនធំនឹងក្មេងរងគ្រោះជាអ្នកថ្មើជើង។សមត្ថកិច្ចបានអោយដឹងថា÷ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២:៥០នាទីនាថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២០លើផ្លូវលេខ៥៧B១ចំណុចក្រុមទី០៥ភូមិអន្លង់រៃឃុំក្ដុលតាហែនស្រុកបវេលខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តថា:ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តដឹកទំនិញនិងអ្នកថ្មើរជើងដែលសមត្ថកិច្ចអះអាងថាហេតុការនេះបានបង្ករឡើងដោយក្មេងរងគ្រោះជាអ្នកថ្មើររជើងឈ្មោះប៊ុន.សំបែនភេទប្រុសអាយុ១២ឆ្នាំមានទីលំនៅភូមិអន្លង់រៃឃុំក្ដុលតាហែនស្រុកបវេលខេត្តបាត់ដំបង។ខណះដែលក្មេងរងគ្រោះបានរត់ឆ្លងផ្លូវប្ដូរទិសពីជើងទៅត្បូងក៏ស្រាប់តែមានរថយន្តម៉ាក(ហ៊ីយ៉ាន់ដាយ)ក្បាលពណ៌សទ្រុងពណ៌ខៀវពាក់ស្លាកលេខកំពង់ឆ្នាំង3A.1288បើកពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុបានបុកបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តងហើយអ្នកបើកបរក៏បានរត់គេចខ្លួនបាត់ផងដែរ។
ផ្ទុយពីការអះអាងរបស់សមត្ថកិច្ចដូចខាងលើនេះប្រភពពីមហាជនក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដែលជាកន្លែងកើតហេតុខាងលើបានអោយដឹងថា÷ចំពោះហេតុការខាងលើនេះពួកគាត់មិនចោទប្រកាន់លើកិច្ចការរបស់សមត្ថកិច្ចនោះទេតែរថយន្តក្រុមហ៊ុនដឹកទំនិញមួយនេះអ្នកបើកបរតែងប្រើល្បឿនលឿនៗណាស់សូម្បីតែនៅក្នុងក្រុងក៏លឿនផងដែរ។បើទោះបីយ៉ាងណាក៏ដោយចុះក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួចរាល់រថយន្តក៏ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេលផងដែររងចាំខាងក្រុមហ៊ុនចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕សៅ សារិទ្ធ