ខេត្តបាត់ដំបង÷ដំណាក់កាលទី២នៃការប្រមូលផលស្រូវរបស់ប្រជាកសិករនេះគឺជាក្តីរីករាយបំផុតខណះដែលពួកគាត់បាននាំគ្នាយកផលស្រូវដែលពួកគាត់ប្រមូលបានទាំងនោះសម្រុកលក់ឲ្យសហគមន៍ក្រុមហ៊ុនបៃតងក្នុងហាងឆេងមួយដែលលើសពីតម្លៃទីផ្សារបច្ចុប្បន្នដែលឈ្មួញដើរទិញស្របពេលការប្រមូលផលជាលើកទី២មិនសូវល្អផង។កសិករឈ្មោះរស់.ផែនរស់នៅក្នុងស្រុកបវេលខេត្តបាត់ដំបងបានរៀបរាប់ឲ្យដឹងនៅចុងសប្តាហ៍កន្លងមកនេះថា÷ឆ្នាំនេះលោកបានធ្វើស្រែបានចំនួន១០ហិកតា។ខណះដែលនៅតំបន់របស់លោកបានអំណោយផលបានល្អទាំងស្រូវក្នុងដំណាក់កាលទី១និងទី២ជាងឆ្នាំកន្លងទៅដោយក្នុង១ហិកតាប្រមូលផលបានចាប់ពី៤ទៅ៥តោនក្នុង១ហិកតា។
ពាក់ព័ន្ធនិងទីផ្សារវិញកាលពី១សប្តាហ៍មុនស្រូវបានតម្លៃ១លាន១សែនរៀលក្នុងមួយតោនប៉ុន្តែបច្ចុប្បន្នហាងឆេងធ្លាក់ទាបបន្តិចលក់បានតម្លៃត្រឹមតែចំនួន១លាន១៤០០រៀលប៉ុណ្ណោះក្នុង១តោនខណះគ្រាប់ស្រូវមានក្តៀបខ្លះ។តម្លៃខាងលើនេះបើគណនានិងប្រាក់ថ្លៃដើមគឺមិនសូវចំណេញច្រើនទេព្រោះស្រូវចុងរដូវ
អំណោយផលមិនសូវល្អដូចជាមានក្តៀបគ្រាប់ស្រូវបន្តិចប៉ុន្តែបើទោះបីជាបែបណាក៏ពួកគាត់ជាកសិករពេញចិត្តដោយសារស្រូវមានតម្លៃល្អតាមរយះការប្រមូលទិញពីសហគន៍នៅដើមរដូវប្រមូលផលនេះ។
ចំណែកលោកជំទប់ទី១ឃុំខ្នាចរមាសស្រុកបវេលបានលើកឡើងដែរថា÷នៅក្នុងមូលដ្ឋានរបស់លោកភាគច្រើនកសិករប្រមូលផលស្រូវលក់មកឲ្យសហគមន៍ដែលឈរទិញឲ្យក្រុមហ៊ុនបៃតងក្នុងមួយរដូវៗកសិករប្រមូលស្រូវផ្គត់ផ្គង់ចូលទីផ្សារបានប្រមាណជាជាង៣ម៉ឺនតោនក្នុង១រដូវ។ក្រោយពីរដ្ឋាភិបាលក៏ដូចជាក្រសួងជំនាញបានរៀបចំឲ្យស្រូវមានទីផ្សារតម្លៃល្អរយះពេលចុងក្រោយនេះបានធ្វើឲ្យជីវភាពរបស់
ប្រជាកសិករក្នុងសហគមន៍មានភាពល្អប្រសើរជាបន្តបន្ទាប់រហូតបច្ចុប្បន្នបើទោះបីក្នុងដំណាក់កាលកូវីត១៩ក៏ដោយចុះ។
លោកក៏បានសំណូមពរដល់ប្រជាកសិករផងដែរអោយចូលរួមលក់ស្រូវឲ្យសហគមន៍(ក្រុមហ៊ុនបៃតង)ដែលបានទទួលទិញទូលាយមិនកំណត់ចំនួនហើយមានតម្លៃខ្ពស់ឋិតថេរមិនឡើងចុះនឹងមិនទម្លាក់ថ្លៃដូចឈ្មួញឡើយហើយសហគមន៍តែងជួយទិញស្រូវពីកសិកររហូតបើទោះបីស្រូវអន់បន្តិចក៏ដោយចុះ។
លោកឈឹម.វជ្ជរ៉ាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់ដែរថា÷ឆ្នាំនេះស្រូវនៅក្នុងចំណោមដែលកសិករដាំដុះបានចំនួន១៦ម៉ឺន៤០០០ហិកតា។ហើយផលដែលកសិករចុះប្រមូលបានមានចំនួន១៣ម៉ឺន២៦០០ហិកតា។ហើយដំណាក់កាលស្រូវស្រាលសែនក្រអូបដើមរដូវឆ្នាំនេះបើទោះជាមានកូនរដូវប្រាំងកើតមានខ្លះក៏នៅសល់ផលមួយចំនួនមានតម្លៃបច្ចុប្បន្នខ្ពស់ជាងឆ្នាំចាស់ដែរ។គួបញ្ជាក់ផងដែរថា÷
រយះពេល២ថ្ងៃកន្លងមកនេះស្រូវបានធ្លាក់ថ្លៃបន្តិចពីតម្លៃជាង ១លាន២សែនរៀលមកនៅត្រឹមតម្លៃចន្លោះពី១លាន៥ម៉ឺនទៅ១លាន៦ម៉ឺនរៀល។បើទោះបីមានការថយចុះនូវតម្លៃបែបនេះក្តីក៏មិនទាន់ធ្វើឲ្យកសិករខកចិត្តនោះដែរព្រោះតម្លៃស្រូវក្នុងទីផ្សារក្រៅប្រទេសក៏ធ្លាក់ទាបផងដែរស្របនិងស្រូវចុងរដូវដែលកសិករធ្វើបានក៏ពួកគាត់ទទួលស្គាល់ថាមិនសូវល្អផងដែរ៕សៅ សារិទ្ធ




































