យានដ្ឋានធ្វើអាជីវកម្មជុសជល់និងកែច្នៃដំឡើងយានយន្តគ្រប់ ប្រភេទនិងត្រូវបិទអាជីវកម្ម បើពិនិត្យឃើញថាមិនមានច្បាប់អនុញាត្តិ

0

ខេត្តព្រះសីហនុ៖ លោក ជាវ វិជ្ជះ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៏ថា គ្រប់ទីតាំងយានដ្ឋានជុស ជល់រថយន្តក៏ចជាអាជីវកម្ម កែឆ្នៃ យានយន្ត គ្រប់ប្រភេទ បើសិនពិនិត្យឃើញថា មិនមានច្បាប់អនុញាត្តិ ត្រឹមត្រូវ និងត្រូវបិទអាជីវកម្មហើយ ។ ប្រសាសន៏ លោក ជាវ វិជ្ជះ បែបនេះ គឺធ្វើឡើង ខណៈពេល លោក  ដឹកនាំមន្ត្រី ជំនាញពាក់ព័ន្ធបើកកិច្ចប្រជុំ នាព្រឹក ថ្ងៃ ទី២៨ ខែ កញ្ញា ឆ្នាំ ២០២០ ស្តីពីរវិធានការទប់ស្កាត់ការធ្វើ អាជីវកម្ម ជួសជុល និងកែច្នៃដំឡើងយានយន្ត គ្មានច្បាប់អនុញ្ញាតលើទឹកដីខេត្តព្រះសីហនុ។ដោយ លោក ស្នើអោយស្ថា ប័ណ្ណ ជំនាញពាក់ព័ន្ឋផ្នែកគ្រប់គ្រងយាន្តដ្ឋាន ស្រង់ទិន្នន័យអោយបានច្បាស់លាស់ ផងដែរ ។

.លោក នុត លី អនុប្រធានមន្ទីសាធារណះការណ៌ និង ដឹក ជញ្ជូនខេត្តព្រះសីហនុ បានអោយដឹងថា នៅខេត្តព្រះសីហនុមានយានដ្ឋាន ជុសជល់រថយន្ត ៥៤កន្លែងមានច្បាប់ និងមួយចំនួនទៀត  ភាគច្រើនជា អាជីវកម្មលក្ខណះគ្រួសារ(អាជីវកម្មខ្នាតតូច)មិនមានច្បាប់អនុញាត្តិប៉ុន្តែក្រុមការងារបានចុះអប់រំណែនាំមួយជំហ៊ាននិងបានណែនាំអោយពួកគាត់បានទៅសុំច្បាប់អោយបានត្រឹមត្រូវក្នុងនោះដែរក្រុមការងារក៍បានធ្វើកិច្ចសន្យាជាមួយយាន្តដ្ឋាន ចំនួន៩យាន្តដ្ឋានរួចហើយដែរ។ដោយឡែកសម្រាប់ខេត្តព្រះសីហនុ ពុំមានយាន្តដ្ឋានកែច្នៃ តម្លើងយាន្តយន្តនោះ ទេ។

.នាឱកាសនោះលោក ជា វិជ្ជះបានលើកឡើងវិធានការចំនួន ២ចំណុច៖ទី១.ស្នើសុំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ជាសេនាធិការរបស់ខេត្ត និងមន្ត្រីជំនាញចុះពិនិត្យដែលស្រង់បានកន្លងមក ត្រូវទៅដល់ទីតាំង យានដ្ឋាននោះបើសិនមិនមានច្បាប់អនុញ្ញាតទេ    ទោះបីជាធ្វើកិច្ចសន្យាហើយក៏ដោយ តែមិនបានធ្វើការស្នើសុំ ច្បាប់ គឺត្រូវបិទយានដ្ឋានសិនរហូតដល់មានលិខិតអនុញ្ញាតទើបឱ្យធ្វើអាជីវកម្មបន្តទៀត។ទី២.ស្នើសុំឱ្យមន្ទីរសា ធារណការនិងដឹកជញ្ជូន រៀបចំមន្ត្រីក្រុមការងាររបស់ខ្លួន ដើម្បីចុះទៅដល់គោលដៅ នឹងផ្ដល់ដំណឹងក្នុងការសុំ កិច្ចប្រតិបត្តិការពីអាជ្ញាធរដែនដីស្រុក/ក្រុងដែលនៅទីតាំងនោះ។ ក្នុងករណី អាជ្ញាធរ ឃុំ/សង្កាត់/ស្រុក/ក្រុង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នៅតែបន្តអនុញ្ញាតឱ្យយានដ្ឋានជួសជុល និងកែច្នៃរថយន្តគ្រប់ប្រភេទ ដែលមិន មានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មគឺឃុំ/សង្កាត់/ស្រុក/ក្រុង ជាអ្នកទទួលខុសត្រូវដោយខ្លួនឯង ដូចគ្នានិងរដ្ឋ បាល ខេត្តផងដែរ។ ដូច្នេះហើយសូមឱ្យរដ្ឋបាលស្រុក/ក្រុងធ្វើការណែនាំទៅដល់ឃុំ/សង្កាត់ ដែលនៅក្នុងដែន សមត្ថកិច្ច របស់ខ្លួន ព្រោះអីគាត់ពិតជាដឹងច្បាស់ដើម្បីរាយការណ៍មកស្រុក/ក្រុងនិងចាប់មន្ត្រីរបស់ខ្លួនចុះពិនិត្យ មើលតើមានលិខិតអនុញ្ញាតធ្វើអាជីវកម្មដែរឬអត់ ហើយប្រសិនបើជាអត់ ត្រូវស្នើសុំមកមន្ត្រីជំនាញសាធារ ណការដើម្បីស្នើសុំបិទទីតាំងនោះជាបណ្តោះអាសន្ន   រហូតមានច្បាប់អនុញ្ញាត្តិអាជីវកម្មទើបអាចតំណើរការ បានវិញ៕នាគសមុទ្រ