កម្លាំងសមត្ថកិច្ចនគរបាលស្រុករលាប្អៀរនិង ប៉ុស្តិ៍រដ្ឋបាលអណ្ដូងស្នាយបានសហការជាមួយកម្លាំងជំនាញការិយាល័យគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងឃាត់ជនសង្ស័យ 2នាក់

0

ខេត្តកំពង់ឆ្នាំង កម្លាំងជំនាញគ្រឿងញៀនស្រុករលាប្អៀរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងស្នាយ​ បានសហការជាមួយកម្លាំងជំនាញការិយាល័យគ្រឿងញៀននៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង​ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់​ ក្នុងករណីរក្សាទុក ជួញដូរ​ និងប្រើប្រាស់សារធាតុញៀន​ នៅថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២០​ វេលាម៉ោង​ ១៥​ និង១៧នាទីស្ថិតនៅចំណុចផ្ទះឈ្មោះ ឃុន សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៤ឆ្នាំ​ ស្ថិតក្នុងភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំង។​ ជនសង្ស័យទាំងពីរមានឈ្មោះដូចខាងក្រោម​ ៖

១-​ ឈ្មោះ​ ឃុន សុវណ្ណរិទ្ធិ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ រស់នៅ
ភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។
២-​ ឈ្មោះ​ ញ៉ែម គឹមឡុង ភេទប្រុស អាយុ៣៧ឆ្នាំ​ រស់នៅភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ​ ស្រុករលាប្អៀរ។

បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាក្នុងករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ ដកហូតវត្ថុតាងបានរួមមាន៖
-​ ម្សៅពណ៌សថ្លា(ថ្មាំញៀន)ចំនួន ០២កញ្ចប់. ទូរស័ព្ទដៃ
ចំនួន ១គ្រឿង.-​ ដាវចំនួន ០១ដើម.-​ កាំបិតចំនួន ០១និង
ឧបករណ៍សម្រាប់ជក់ថ្នាំញៀន វេចខ្ចប់មួយចំនួនទៀត ។
បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីចាត់ការបន្តបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី 29 ខែកញ្ញាឆ្នាំ 2020នេះ៕
សុខ គឹមសៀន