កម្លាំងជំនាញនៃអធិការនគរបាលក្រុងកំពង់ឆ្នាំងបានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបង្ក្រាបជនសង្ស័យ​៤នាក់

0

ខេត្តកំពង់ឆ្នាំង កម្លាំងជំនាញ​ នៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងបានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងធ្វេីការបង្ក្រាបករណីរក្សាទុក​ ចែកចាយនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះភូមិទី៦​ សង្កាត់ខ្សាម​ ក្រុងកំពង់ឆ្នាំងកាលពីថ្ងៃទី​ ២៨​ ខែកញ្ញា​ ឆ្នាំ២០២០​ វេលាម៉ោង​ ១៣​ និង៣០នាទី។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ៤នាក់ រួមទាំងវត្ថុ
តាងរួមមាន៖
១-​ ឈ្មោះ​ ខាន់ រ៉ាន់ ភេទប្រុស​ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទី៦​ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
២-​ ឈ្មោះ​ នូ រ៉ា ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មានទីលំនៅភូមិទី៨ សង្កាត់ខ្សាម​ ក្រុងកំពង់ឆ្នាំង។
៣-​ ឈ្មោះ នឹង តុលា ភេទប្រុស​ អាយុ២៣ឆ្នាំ​ មានទីលំនៅភូមិដំបូកកកោះ​ ឃុំស្វាយជ្រុំ​ ស្រុករលាប្អៀរ ។
៤-​ ឈ្មោះ​ ឡាំង ធុល ភេទប្រុស​ អាយុ២៧ឆ្នាំ​ មានទីលំនៅភូមិដំបូកកកោះ​ ឃុំស្វាយជ្រុំ​ ស្រុករលាប្អៀរ ។

នៅក្នុងនោះផងដែរក៏បានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន​ ១៥កញ្ចប់តូច​ កាំភ្លើងកែច្នៃ​ 1ដើម​ ទូរស័ព្ទដៃ ១គ្រឿង​ ម៉ូតូ២គ្រឿង​ និងសម្ភារៈឧបករណ៍សំរាប់វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង 4 នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការក៏បានកំពង់ឆ្នាំងបានកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការបន្តតានីតិវិធីនៅព្រឹកថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២០ នេះ៕
សុខ គឹមសៀន