ក្លឹបហាត់ប្រាណ D’Seaview Clubhouse សម្ភោធដាក់អោយដំណើរការមួយគ្នានេះផ្ទាំងគំនូរចំនួន ១១ផ្ទាំង ជាសិល្បៈគំនូរលើជញ្ជាំង ឬ street Art Festចំណងការទូតកម្ពុជា-សឹង្ហបុរី

0

ព្រះ​ស៊ី​ហនុ ពិធីនេះបានធ្វើនៅព្រឹកថ្ងៃអង្គារ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ម៉ៃឃើល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ លោកឧកញ៉ា វិនិយោគគិន ពាណិជ្ជករ សហគ្រិន មន្ទីរ/អង្គភាពនានា សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្រុមហ៊ុន ហុង ឡៃហ៊ួត គ្រុប លីមីតធីត បានវិនិយោគក្លឹបហាត់ប្រាណ (D’Seaview Clubhouse) មានអាងហែលទឹក អាង ទឹកក្តៅ និងទឹកត្រជាក់ កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា និងរាំ ភោជនីយដ្ឋានជប៉ុន ស៊ីហ្គាបា កន្លែងស្ប៉ា ស្ទីម និងសូណាជាដើម។
ទន្ទឹមនេះទុនវិនិយោគជាង ១៧០លានដុល្លាអាមេរិក ត្រូវបានយកមកអភិវឌ្ឍលើវិស័យអចលនទ្រព្យ វិស័យកសិកម្មនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ ប្រកបដោយទំនួលខុសត្រូវខ្ពស់។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា មានប្រសាសន៍ថាចំពោះ ផ្ទាំងគំនូរនេះ ត្រូវបានបានបង្កើតរួមគ្នាដោយវិចិត្រករជនជាតិខ្មែរ សញ្ជាតិកាណាដា លោក FONKI ។
ផ្ទាំងគំនូរទាំងនេះបានឆ្លុះបង្ហាញពីមិត្តភាពរវាងយូរអង្វែងរវាងប្រជាជាតិនៃប្រទេសទាំងពីរ។
ផ្ទាំងគំនូរត្រូវបានលក់ក្នុងទឹកប្រាក់ ៧០.០០០ ដុល្លាអាមេរិក ដើម្បីឧបត្ថម្ភអង្គការចំនួនពីរ គឺមូលនិធិកុមារកម្ពុជា និងសិល្បៈអមត:។
ឯកអគ្គរដ្ឋទូតសិង្ហបុរី បន្តថា នៅចន្លោះឆ្នាំ២០១៨- ២០១៩ ពាណិជ្ជកម្មនៃប្រទេសកម្ពុជា-សិង្ហបុរី មានតម្លៃ ៤,៨ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០១៨ និង​ ៤,២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រ លើកទឹកចិត្ត ការកោតសរសើរ និងអបអរសាទរក្រៃលែងចំពោះវិនិយោគិនសង្ហបុរី ដែលបានមកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ នឹងធានាការពាររាល់ការវិនិយោគទាំងអស់ដោយឈរលើមូលដ្ឋានច្បាប់ជាគោល។
ឯកឧត្តមបន្តថា ការវិនិយោគនេះជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តាមរយៈការវិនិយោគនេះ នឹងបានផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។