ភ្នំពេញ៖ ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនិងថ្ងៃទី ៣០ ខែកញ្ញា ឆ្មាំ២០២០ វេលាម៉ោង ០៨ និង ០០នាទី ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ ដឹកនាំកម្លាំងចុះសួរសុខទុក្ខមន្រ្តីនគរបាលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន និងបាននាំយកគ្រឿងបរិភោគ អង្ករចំនួន ១០០គីឡូ មី ២កេស ទឹកត្រី ២យួរ ប៊ីចេង ២គីឡូ ភេជ្ជៈប៉ូវកម្លាំង ០៤កេស និងថវិកាចំនួន ១,៦០០,០០០រៀល ក្នុងនោះថវិកាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៏ឯក ស
ថេត ចំនួន ៨០០,០០០រៀល និងថវិកាផ្ទាល់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខចំនួន ៨០០,០០០រៀល ជូនដល់មន្រ្តីនគរបាលចំនួន ០២នាក់ ដែលមានជំងឺសម្រាកព្យាលនៅគេហដ្ឋាន រួមមាន ៖
១. លោកអនុសេនីយ៍ឯក យ៉ន ណាត មានទីលំនៅភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានជំងឺ ទឹកនោមផ្អែម ។
២. លោកអនុសេនីយ៍ឯក ពៅ សុខុម មានទីលំនៅភូមិដូនរត្ន សង្កាត់ឪឡោក ខណ្ឌកំបូល មានជំងឺ មហារីកពងស្វាស ៕






































