សៀមរាប៖ គណៈកម្មការអាចារ្យវត្តប្រាសាទច័ន្ទរង្សី និងប្រជាពលរដ្ឋក្នុងឃុំ ស្វាយសរ បានសម្តែងនូវការ សោកស្តាយចំពោះការបាត់បង់កុដ្ឋ នៅក្នុងវត្តស្វាយសរ ក្នុងករណីភ្លើងឆេះកុដ្ឋ កាលពីយប់ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៤ វេលាម៉ោង ១២.៣០នាទីយប់ ដែលបណ្តាលមកពីភ្លើងទានបាក់ធ្លាក់ កុដ្ឋមានទំហំ ១០មគុណ១៦.៥ម សាងសង់អំពី ឈើប្រក់ក្បឿង ដែលត្រូវបានសាងសង់ឡើងក្នុងសម័យលោកគ្រូ ប៊ូ ភឿន ឆ្នាំ ១៩៦៣ កុដ្ឋដ៏មានអាយុកាលចំណាស់នេះ ខណៈពេលដែលឆេះ មានព្រះសង្ឃ៤អង្គ គង់ចាំព្រះវស្សា តែពុំ បានទទួលរងគ្រោះថ្នាក់នោះទេ ។ 
តាមការឲ្យដឹងពីគណៈកម្មការវត្ត ក្នុងករណីភ្លើងឆេះកុដ្ឋនេះ បានបំផ្លាញខ្ទេចខ្ទីគ្មានសល់ ក្នុងនោះមានព្រះ ពុទ្ធរូបធ្វើអំពីស្ពាន់១០អង្គ ព្រះពុទ្ធរូបធ្វើអំពោះកែវ ១អង្គ រូបចំម្លាក់ធ្វើអំពីដំរី ដែលសល់ពីសម័យបុរាណ១គូរ ទូរធ្វើអំពីឈើចំនួន ៤ គ្រែធ្វើអំពីឈើ៤ គម្ពីត្រៃបីដក សត្ត្រាស្លឹករឹត ស្បង់ជីវរ ចាន ឆ្នាំ និងសម្ភារៈជាច្រើមុខ សម្រាប់សាងសង់ព្រះវិហារ ខណៈពេលដែលមានគម្រោងបញ្ចុះខណ្ទស៊ីម៉ា នៅខែកុម្ភះឆ្នាំក្រយនេះ តែឥឡូវ ភ្លើងបានឆេះគ្មានសល់ តែទោះជាមានបញ្ហាប្រឈមបែបនេះ ក្តីគណៈកម្មការអាចារ្យវត្តបាន មូលមតិគ្នា មិនផ្អាកជាដាច់ខាតនូវពិធីបញ្ចុះខណ្ទស៊ីម៉ា ។
គណៈកម្មការអារចារ្យវត្តប្រាសាទច័ន្ទរង្សី ព្រមទាំងមេឃុំ លោកតា លោកយាយ បានសុំអំពាវនាដល់ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រសៀមរាប ឯកឧត្ត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោក ជំទាវ សម្បុរសជន ក្នុងស្រុក និងក្រៅស្រុក ព្រមទាំងប្រជាពលរដ្ឋ ជិតឆ្ងាយមេត្តា ជួយបរិចាកតាមកំលាំងសទ្ធា ដើម្បីចាប់កុសល់ផលបុណ្យ ក្នុងការសាងសង់កុដ្ឋនេះឡើងវិញ ដោយសារតែ ព្រះសង្ឃគ្មានទីជម្រកក្នុងពិធីចូលព្រះវស្សានេះទេ ចូលជាថវិកាក្តី ជាស៊ីម៉ងត៍ ឥដ្ឋ ដែក ដើម្បី នាំយកសម្ភារៈទាំងនេះសង់ព្រះវិហារស្រូតនិងបញ្ចុះខណ្ទស៊ីម៉ាខាងមុខនេះ ។
ដោយឡែកវត្តនេះ មានចម្ងាយដាច់ស្រយ៉ាលពីទីរួមខេត្តសៀមរាប ប្រមាណ៦០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិ ស្វាយសរ ឃុំស្វាយសរ ស្រុកវ៉ារិនខេត្តសៀមរាប គឺជាវត្តដែលមានវ័យចំណាស់ សាងសង់តាំងតែសម័យ បុរាណកាលមក ប្រជាពលរដ្ឋ ជាច្រើនភូមិ តែងតែគោរពនូវព្រះពុទ្ធសាសនា មកធ្វើបុណ្យធ្វើទាន ជារាងរាល់ឆ្នាំ ។ ដោយ ស៊ឺ សុវណ្ណ ស្រុកវ៉ារិន



































