ថ្នាក់ដឹកនាំ ខេត្តកំពង់ចាម ដឹកនាំ មន្ត្រី រាជការ គោរពវិញាណក្ខ័ន្ធសព លោកគ្រូ អ៊ូ ហុង សមាជិក ក្រុមប្រឹក្សា ស្រុក ព្រៃឈរ

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត កាលពីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បាន ដឹកនាំ មន្រ្តីរាជការ នៃ មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញ ខេត្ត និង អាជ្ញាធរ ស្រុកព្រៃឈរ អញ្ជើញ ចូលរួម គោរពវិញាណក្ខន្ធសព លោកគ្រូ អ៊ូ ហុង សមាជិក ក្រុមប្រឹក្សា ស្រុក ព្រៃឈរ ដែលលោក បាន ទទួលមរណៈភាព កាលពី ថ្ងៃចន្ទ ១១កេីត ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ វេលា ម៉ោង ៦និង ៤៥នាទី ព្រឹក ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ ហើយសពត្រូវបានតម្កល់ទុក ធ្វើ បុណ្យ នៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិ ព្រៃឈរ ឃុំ ព្រៃឈរ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្ដម ខ្លូត ផន ព្រមទាំង សមាជិក ក្រុម ប្រឹក្សា ខេត្ត អភិបាល រង ខេត្ត និង ថ្នាក់ដឹកនាំ មន្ត្រី រាជការ និង អាជ្ញាធរ ស្រុក ព្រៃឈរ បានចូលរួមសម្ដែងនូវសមានទុក្ខយ៉ាងគ្រៀមក្រំ ជាមួយគ្រួសារសព និងអញ្ជើញអុចធូប បួងសួងសូមឲ្យឌួងវិញាណក្ខន្ធសព លោក គ្រូ អ៊ូ ហុង បានសោយសុខទៅកាន់ដ្ឋានបរមសុខ កុំបីភ្លាំងភ្លាត់ឡើយ ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកា ចំនួន១លានរៀល និង ថវិកា ស្រុក ព្រៃឈរ ៣.៣០០០០លានរៀល ដេីម្បី ចូលរួមក្នុងពិធីរៀបចំបុណ្យសពនេះផងដែរ ។
សូមបញ្ជាក់ថា ក្រុមគ្រួសារសព ក៏បានមូលមតិគ្នា ដង្ហែរទៅ បញ្ចុះ នៅ ទួល ស្វាយ តាសរ ខាងលិច ភូមិ ព្រៃឈរ ឃុំ ព្រៃឈរ ស្រុក ព្រៃឈរ វេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែតុលា នេះ ហើយគ្រោងប្រារព្ធធ្វើបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ៧ថ្ងៃ ទៅតាមកិច្ចសាសនា ដើម្បី ឧទ្ទិសកុសលផលបុណ្យ ដល់ឌួងវិញ្ញាណក្ខ័ន្ធ របស់លោក គ្រូ អ៊ូ ហុង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ផងដែរ ៕