អាវុធប្រភេទបេ៤០១ដើមនឹងគ្រាប់១គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅហ្នឹងចំការរបស់គាត់

0

ខេត្តបាត់ដំបង÷អាវុធប្រភេទបេ៤០១ដើមដោយបានបញ្ចូលគ្រាប់១គ្រាប់រួចជាស្រេចត្រូវបានប្រជាពលរដ្ឋប្រទះឃើញទុកចោលនៅហ្នឹងកន្លៀតថ្មមួយកន្លែងខណះដែលពលរដ្ឋរូបនេះបានកាប់ឆ្កាព្រៃនៅហ្នឹងចំការរបស់ខ្លួន។សមត្ថកិច្ចបានអោយដឹងថា÷នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង១២និង៥០នាទីប្រជាពលរដ្ឋម្នាក់មានឈ្មោះញិល.យ៉មភេទប្រុសអាយុ៥៣ឆ្នំារស់នៅភូមិស្វាយយ៉ឃុំមុខរាហ៍ស្រុករុក្ខគិរីខេត្តបាត់ដំបងបានប្រទះឃើញអាវុធប្រភេទបេ៤០១ដើមដោយបានបញ្ចូលក្បាលគ្រាប់១គ្រាប់ជាស្រេចផង។ការប្រទះឃើញអាវុធប្រភេខាងលើនេះនូវខណះដែលគាត់បានទៅកាប់ព្រៃចំការរបស់គាត់នៅចំណុចរណ្តៅបេស្ថិតនៅភូមិឃុំខាងលើហើយក៏យកមកប្រគល់អោយសមត្ថកិច្ចតែម្តង។
ក្រោយពីសមត្ថកិច្ចបានទទួលអាវុធប្រភេទខាងលើនឹងគ្រាប់១គ្រាប់ពីប្រជាពលរដ្ឋនឹងក្រោយពីពិនិត្យបានសន្និដ្ឋានថាគ្រាប់បេ៤០មួយគ្រាប់ដែលបានបញ្ចូលក្នុងតួអាវុធជាស្រេចនោះនៅមានគុណភាព៥០%នឹងតួអាវុធក៏នៅប្រើកាបានផងដែរបើសិនយកវាទៅសំអាត។សមត្ថកិច្ចបញ្ជាក់ថាអាវុធនឹងគ្រាប់ប្រភេទខាងលើគឺបានទុកចោលក្នុងអំឡុងពេលធ្វើសមាហរណកម្ម។ក្រោយពីប្រជាពលរដ្ឋបានប្រគល់ជូនសមត្ថកិច្ចបច្ចុប្បន្នអាវុធ១ដើមនឹងគ្រាប់១គ្រាប់ផងបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមុខរាហ៍រងចាំប្រគល់អោយខាងមន្ត្រីជំនាញយកទៅកំទេចចោលនៅពេលក្រោយ៕សៅ សារិទ្ធ