ប្រជាពលរដ្ឋ៧០គ្រួសារដែលមានជីវភាពលំបាកខ្វះខាតបានទទួលអំណោយស្បៀងអាហារ ពីឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន  ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងលោកជំទាវ បានដឹកនាំសហការី និងអាជ្ញាធរដែនដី នាំយកអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន  ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពឡខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងទឹកចិត្តសម្បុរសធម៌អំណោយរបស់ លោកឧកញ៉ា វិញហួរ មកឧបត្ថម្ភជូន ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន៧០គ្រួសារ តាមរយៈថ្នាក់ដឹកនាំ និងក្រុមការងារ យ៉េនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ពីធីនេះបានធ្វើឡើងនៅព្រឹក ថ្ងៃសុក្រទី ០២ ខែតុលា ឆ្នាំ ២០២០  នៅក្នុងបរិវេណវត្តវល្លិយាវ  ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ   ។

ចំណែកអំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ មានចំនួនសរុប អង្ករចំនួន១,៧៥០ គីឡូក្រាម មីម៉ាម៉ាចំនួន ៧០  កេស ទឹកត្រីទឹកស៊ីអ៊ីវចំនូន៧០ យួរ   ដែល ជា អំណោយរបស់ ឯកឧត្តម ហ៊ុន  ម៉ាណែត  និងអំណោយលោក ឧកញ៉ាវិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកំពតផត ព្រមទាំងព្រះតេជព្រះគុណ ហៀក សុមុន្នី ព្រះគ្រូ ចៅអធិការវត្តពោធិមានជ័យ ហៅវត្តវល្លិយាវ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ ដែលមានការខ្វះខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពី តែងតែ គិតគូរពីសុខទុក្ខ និងជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ទិសទី និងគ្រប់ទីកន្លែងទីណាមានទុក្ខ ទីនោះមាន ក្រុមការងាររបស់សម្តេចចុះជួយដោះស្រាយ ដោយមិនបណ្តែតបណ្តោយឲ្យ បងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះឡើយ ។

នៅក្នុងឳកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវិដ១៩ ខណៈពេលនេះនៅលើពិភពលោក កំពុងតែប្រឈមយ៉ាងខ្លាំងចំពោះការឆ្លងជំងឺកូវិដ១៩នេះ និងបានសំណូមពរឲ្យប្រជាពលរដ្ឋ ខិតខំបង្ករបង្កើនផលចិញ្ចឹមសត្វ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ កាត់បន្ថយការចំណាយក្នុងគ្រួសារ។

ដោយ ប៊ុន រដ្ឋា