ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញសម្ពោធការ៉ាស់សាំងតូតាល់ប្រេងឥន្ទនៈដែលជាសាខាទី២នៃលើទឹកដីខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ ទឹកដីខេត្តកំពង់ធំត្រូវបានមហាជនជាច្រើន មានការកត់សម្គាល់ថា ចាប់តាំងពីអណ្ណត្តិអភិបាលខេត្តក្នុងឆ្នាំ២០១៦ដល់ឆ្នាំ២០២០នេះ គឺសន្ទុះក្នុងការរីកចម្រើនក្នុងខេត្ត បានធ្វើឲ្យសាធារណៈជន ទាំងក្នុងខេត្ត និងក្រៅខេត្ត រួមទាំងបងប្អូននៅក្រៅប្រទេសផងដែរ មានការចាប់អារម្មណ៍យ៉ាងខ្លាំង បានកោតសរសើរចំពោះការប្រែមុខមាត់ថ្មី និងលូតលាស់យ៉ាងឆាប់រហ័សនូវសំណង់ អាគារ ហេដ្ឋារចនាសម្ព័ន្ឋក្នុងខេត្ត និងបញ្ហាសន្តិសុខសុវត្តិភាពដល់ប្រជាពលរដ្ឋ ដែលមានការជ្រោមជ្រែងពីបណ្តាមន្ទីរអង្គភាព កងកម្លាំងទាំង៣រហូតសម្រេចបានជោគជ័យ។
ជាក់ស្តែង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីសម្ពោធការ៉ាសសាំងTOTAL តូតាល់កំពង់ធំ២ ដែលសាខាទី២ហើយដែលបាន បោះទុនវិនិយោគនៅលើទឹកដីខេត្តកំពង់ធំ ដែលបានសាងសង់រួចរាល់ បើកដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅត្រង់ចំនុចរំង្វង់មូលរូបសំណាក់តេជោក្រហម(ក)ថ្មី ផ្លូវបំបែកវាងក្រុង ស្ថិតក្នុងភូមិបាល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ពីធីសម្ពោធការ៉ាសសាំងTOTAL តូតាល់កំពង់ធំ២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ និងលោក អាស៊ីស អ៊ីកបាល់ MD.Mr ASIF IQBAL អគ្គនាយកក្រុមហ៊ុនTOTAL រួមទាំងមន្ទីរពាក់ព័ន្ឋចូលរួមផងដែរ នៅព្រឹកថ្ងៃទី ០២ខែតុលា ឆ្នាំ២០២០ ។
លោកMD.Mr ASIF IQBAL(អាស៊ីស អ៊ីកបាល់)អគ្គនាយកក្រុមហ៊ុនTOTAL បានឲ្យដឹងផងដែរថា ការរីកចម្រើន ឥតឈប់ឈររបស់ក្រុមហ៊ុនតូតាល់នៅកម្ពុជា ជាង២៧ឆ្នាំចុងក្រោយនេះ ឥឡូវបានក្លាយជាក្រុមហ៊ុនប្រេងឥន្ទនៈ លំដាប់អន្តរជាតិធំជាងគេ និងទទួលបានការកោតសរសើរបំផុតនៅប្រទេសកម្ពុជា ដែលមានវត្តមាននៅគ្រប់ផ្នែកអាជីវកម្មប្រេង ដូចជាស្ថានីយ៍ប្រេងឥន្ទនៈអាកាសចរណ៍ ឧស្សាហកម្មប្រេងឥន្ទនៈប្រេងរំអិល និងឯកទេសទាំងនេះគឺជាសេវាកម្មដ៏អស្ចារ្យ និងបានបំពេញតម្រូវការរបស់អតិថិជន ក្រុមហ៊ុនមានគោលដៅវែងឆ្ងាយ ក្នុងការទទួលខុសត្រូវផ្នែកថាមពល រួមនិងសេវាកម្មល្អបំផុតនិងមានទំនួលខុសត្រូវ សូមបញ្ជាក់ថាស្ថានីយ៍កំពង់ធំ២ ជាស្ថានីយ៍ប្រើប្រាស់សូឡាអគ្គិសនីយ៍ ដោយលការណ៍របស់របស់ក្រុមហ៊ុន គឺសុវត្តិភាព សំអាត ទំនួលខុសត្រូវ ជិតបំផុតនិងមានភាពងាយស្រួល។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្តែងនូវកិច្ចស្វាគមន៍ ប្រកបដោយភាពកក់ក្តៅ ចំពោះអ្នកវិនិយោគទុន នៅក្នុងខេត្តកំពង់ធំ ដែលបានចាត់ទុកជាឈ្មួននៃសន្ទុះនៃការរីកចម្រើន ខណៈដែលខេត្តកំពង់ធំ គឺជាខេត្តមួយដែល មានសក្តានុពល សម្រាប់អ្នកវិនិយោគ ដោយសារតែខេត្តកំពង់ធំ មានផ្ទៃដីដែលមានជីវជាតិធំទូលាយ មានដំណាំកសិកម្ម ឧស្សាហកម្ម ដំឡូង កៅស៊ូ សណ្តែក ស្វាយចន្ទី រាប់សិនម៉ឺនហិចតា ហើយក៏សូមអគុណចំពោះការជឿជាក់ និងទុកចិត្តលើថ្នាក់ដឹកនាំក្នុងខេត្តកំពង់ធំ ដែលបានជ្រើសរើសខេត្តកំពង់ធំ ជាទីតាំងសម្រាប់ជួយការអភិបាលខេត្ត។
ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរដល់ ការ៉ាសសាំងតូតាល់ ក៏ដូចជាការ៉ាសាំងប្រេងឥន្ទនៈដ៏ទៃទៀត ដែលកំពុងតែបំរើការ នៅលើទឹកដីខេត្តកំពង់ធំ សូមឲ្យអនុវត្តច្បាប់ឲ្យបានម៉ត់ចត់ ស្តីពីការអនុញ្ញាតិឲ្យបើកធ្វើអជីវកម្ម ដើម្បីចៀសវាងមានការ កេងប្រវ័ញ្ចលើរង្វាស់ប្រេងដែលមិនគ្រប់លីត្រ ប្រេងមិនស្អាត សេវាកម្មមិនល្អ ដែលជាចំនុចបន្តុចការរីកចម្រើន និងបាត់បង់ការជឿជាក់លើអថិថិជន ដោយសារតែការចង់បានចំនេញលើសលុប ជាពិសេសបាត់បង់កេរ្ត៍ឈ្មោះក្រុមហ៊ុនទៀតផង។
ដោយ ប៊ុន រដ្ឋា