ខេត្តព្រះសីហនុ៖លោក ជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹក ថ្ងៃទី ២ ខែ តុលាឆ្នាំ២០២០បានអញ្ជើញជាអធិបតីផ្សព្វផ្សាយស្តីពីសាលាគំរូ និងសាលាមេត្រីបរិស្ថានក្នុងខេត្តព្រះសីហនុ ។
.លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថាខេត្តមាន សា លាចំនួន១០១ មត្តេយ្យ១ បឋមសិក្សា៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ៩ និងសាលាគរុកោសល និងវិក្រឹតការ១ ។គោលបំណងនៃសាលាគំរូ សាលាមេត្រីបរិស្ថានត្រូវបានធ្វើការផ្សព្វផ្សាយ ឆ្លើយតបទៅនឹងចតុស្តម្ភនៃការ អប់រំរបស់ក្រសួង ឱ្យសិស្សមានចំណេះដឹង ចំណេះធ្វើមានឥរិយាបថល្អ ចេះយោគយល់អធ្យាស្រ័យគ្នា ប្រកប ដោយសេចក្ដីសុខ និងមានការអភិវឌ្ឍផ្នែកចំណេះដឹង ។
.លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា គោលដៅសាលារៀនគំរូ សាលា មេត្រីបរិស្ថាន ត្រូវបានកំណត់ដោយសួចនាករ ដើម្បីធ្វើការប្រកួតប្រជែងជាមួយថ្នាក់ជាតិ ពានរង្វាន់សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ម្យ៉ាងទៀតឆ្លើយតប នឹងការអប់ រំនៅសតវត្សទី២១ គឺអប់រំសិស្សឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាព្រោះ សាលាជាថ្នាល បណ្តុះចំណេះដឹងចំណេះធ្វើលោកនាយកនាយិការត្រូវរៀន
សូត្រពីកន្លែងផ្សេងដើម្បីប្រែក្លាយសាលាទៅជាសាលាគំរូ សាលាមេត្រីបរិស្ថាន យើងត្រូវមានឆន្ទ:ក្នុងកាទទួលខុសត្រូវ និងតម្លាភាពជាគំរូល្អដល់ សិស្សហើយ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធចូលរួមគាំទ្រត្រួតពិនិត្យវាយតម្លៃការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ ។
.លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ប្រទេសជឿន លឿនត្រូវការធនធានមនុស្សផ្នែកវិន័យនិងការអប់រំការបណ្តុះបណ្តាលធនធានមនុស្សទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។លោកជំទាវក៍បានកោតសរសើររដ្ឋបាលខេត្តតែងតែជួយលើការងារអប់រំហើយការផ្សព្វផ្សាយស្តីពីសាលាគំរូ សាលាមេត្រីបរិស្ថាននៅខេត្តព្រះសីហនុ ដោយ
ជ្រើសរើសយកសាលាចំនួន២០ ក្នុងចំណោម សាលា១០១ ធ្វើការប្រឡង ប្រណាំង ដូច្នេះលោកនាយក នាយិការត្រូវមានគំនិតឆ្នៃប្រឌិតនៃសក្ខុវិស័យ ប្រកប ដោយការទទួលខុសត្រូវមានតម្លាភាពត្រួតពិនិត្យតាមដានវាយតម្លៃក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់សម្តេចតេជោមាន ៥ចំណុចសំខាន់: ភាពស្អាត មានរបៀប សុភាពរាបសារ ទៀងពេល និងមានសមាធិរ ។
លោក ជំទាវ សង្ឃឹម ថា លោកនាយក នាយិការ ខិតខំបំពេញនូវសូចនាករទាំងនេះ ធ្វើការប្រឡងប្រណាំងតាម សាលា រៀងៗខ្លួនឱ្យទទួលលទ្ធផលផ្លែផ្កានាពេលខាងមុខ ៕នាគសមុទ្រ




































