ជនជាតិចិនចំនួននាក់ ត្រូវ សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តចាប់ខ្លូន ពាក់ព័ន្ធប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន

0

ខេត្តព្រះសីហនុ៖សមត្ថកិច្ចការិយាល័យបង្រ្គាប បទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តព្រះសីហនុនា រសៀល ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០នេះ  បាន ធ្វើការចាប់ខ្លូនជនជាតិចិនចំនួន២នាក់ នៅត្រង់ចំណុច (បុរីសុខ សាន្ត)ស្ថិត ក្នុងក្រុម១៤ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធបទល្មើសប្រើ ប្រាស់និងរក្សា ទុកគ្រឿងញៀនដោយ ខុសច្បាប់។

    .លោកវរសេនីយ៍ត្រី ឡុង គឹមហួរ ការិយាល័យបង្រ្គាប បទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តព្រះ សីហនុ បានឲ្យដឹងថា  ជនជាប់សង្ស័យដែល ចាប់ខ្លូនខាងលើ មាន ឈ្មោះ ទី១/ឈ្មោះ ហ្វាន់ ចង់វី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី២/ ឈ្មោះឈូ ស៊ាវឈាន់ ភេទប្រុសអាយុ២៥ ឆ្នាំជនជាតិចិនមុខរបរខារ៉ាអូខេ(ស៊ីស៊ីតាយ)។  ស្នាក់នៅបណ្តោះអាសន្នភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ក្រោយពេលចាប់ខ្លូន សមត្ថកិច្ច បាន ធ្វើការដកហូតវត្ថុតាងរួមមាន៖ ១.ម្សៅពណ៌សរចំនួន១ កញ្ចប់ ១.៣៣ ក្រាមថ្លឹងទាំងសំបកនិងដបសំរាប់ជក់ គ្រឿងញៀនចំនួន១។

.បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនិតីវិធី កាសាងសំណុំរឿងបញ្ជូនខ្លូនទៅ សាលាដំបូងខេត្ត ព្រះសីហនុ ចាត់ការ តាម ផ្លូវច្បាប់៕ នាគសមុទ្រ