ខេត្តកំពង់ធំ ឯកឧត្តម សោម ស៊ុន ក្រុមការងាររាជរដ្ឋាភិបាល សមាជិកអចិន្ត្រយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ.អនុប្រធានក្រុមការងារបក្ស ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាល ជាមួយនិងសមាជិកបក្សថ្មី ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវសុំរួមរស់ជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង ។
ពិធីសំណេះសំណាលនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយ ឃុំបន្ទាយស្ទោង រួមទាំងក្រុមការងារបក្សថ្នាក់ខេត្ត និងថ្នាក់ដឹកនាំបក្សឃុំ ភូមិ រួមទាំងសមាជិកបក្សថ្មី ៣៣៨នាក់ ចូលរួមផងដែរ ពិធីនេះបានប្រព្រឹត្តឡើងនៅ ក្នុងបរិវេណវត្តបន្ទាយស្ទោង នៅព្រឹកថ្ងៃទី៤ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តមសោម ស៊ុន បានលើកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីបនក្បត់ប្រល័យពូជសាសន៍ បានធ្វើឲ្យប្រជាជនទូទាំងប្រទេសមានជីវិតរស់រានឡើងវិញ ជាលើកទី២ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានការពារមិនឲ្យរបបប្រល័យពូជសាសន៍ប៉ុលពត វិលត្រឡប់មកវិញ និងបានអនុវត្តគោលនយោបាយឈ្នះៗ ដើម្បីសន្តិភាព ខណៈពេលដែលប្រទេសមិនទាន់មានសន្តិភាពនៅឡើយ ដោយសារខ្មែរក្រហមមិនចូលរួមបោះឆ្នោត តែការអនុវត្តគោលនយោបាយឈ្នះៗ បានបន្តធ្វើឲ្យមានសន្តិភាពនៅឆ្នាំ១៩៩៨ ដែលបានដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។
ឯកឧត្តមសោម ស៊ុន មានប្រសាសន៍ថា ក្រោយពីប្រទេសយើងមានសន្តិភាព ប្រទេសជាតិត្រូវបានធ្វើការអភិវឌ្ឍន៍ ឲ្យមានការរីកចម្រើនគ្រប់វិស័យ ដូចជាលាលារៀន វត្តអារាម អាគារធំៗស្កឹមស្កៃ ផ្លូវ ភ្លើង ទឹក រួមទាំងវិស័យធំៗមួយចំនួនទៀត គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាល នាបច្ចុប្បន្នរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ពីជីវភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ បានចាត់វិធានការការពារទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគជំងឺកូវិដ១៩ covid-19 យ៉ាងមានប្រសិទ្ធិភាព និងបានដោះស្រាយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារបញ្ហាកូវិដ១៩ ជាកញ្ចប់ថវិការដល់ដៃប្រជាពលរដ្ឋ តាមរយះឃុំ។
ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង អនុវត្តតាមភារកិច្ច តាមលក្ខន្តិកៈរបស់គណបក្សប្រជាជន និងត្រូវចូលរួមរក្សាសន្តិភាពដែលរកបានដោយលំបាកនេះ និងសំណូមពរឲ្យនាំគ្នាទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យឈ្មោះបោះឆ្នោត ជម្រុញឲ្យនាំកូនអាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត ត្រូវបម្រើដល់ប្រជាជន ដោយស្មោះដោយឥតល័ក្ខខណ្ឌនៅក្នុងពិធី មានបំពាក់កន្សែងអនុស្សាវរីយពិសារនុំបញ្ចុកសាមគ្គីភាពសន្តិភាព ។ដោយ ប៊ុន រដ្ឋា





































