( មណ្ឌលគិរី)៖ នគរបាលបានឃាត់ខ្លួន បុរសម្នាក់ ! បន្ទាប់ពីយកកាំបិតខ្វេវ កាប់ លោក ផេង សា វន នាយប៉ុស្តិ៍ រដ្ឋបាល ឃុំ ស្រែ ខ្ទុ ម ។បណ្ដាលឱ្យរបួស ដៃ ផ្នែក ខាងឆ្វេង ខណៈពេលមន្ត្រីរូបនេះ ចុះអន្តរាគមបង្ក្រាប ករណី ហិង្សា(ដុតផ្ទះខ្លួនឯង) កាលពី រសៀល ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ នៅភូមិ អូរ អាម ឃុំ ស្រែ ខ្ទុ ម ស្រុក កែវ សីមា ខេត្តមណ្ឌលគិរី ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ នាវេលា ម៉ោង ៣ និង ៤១ នាទី រសៀលកម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាល ស្រែ ខ្ទុ ម ។បានទទួល បណ្តឹង ពី ឈ្មោះ ភី ចិន្តា ភេទ ស្រី ត្រូវជា ប្អូនថ្លៃ ជនសង្ស័យ ដោយបាន រាយការណ៍ មក សមត្ថកិច្ច ថា ៖ មាន ករណី ហិង្សា បម្រុង ដុត ផ្ទះ ខ្លួនឯង ។
ក្រោយពី ទទួល ព័ត៌មាន រួច លោក មេ ប៉ុស្តិ៍ បាន ដឹកនាំ កម្លាំង ចុះទៅ ដល់ គោលដៅ កើតហេតុ ឃើញ ជនសង្ស័យ ចាក់ សាំង ចោល វិញ ..!។
ភ្លាមនោះ ជនសង្ស័យ បម្រុង គេចខ្លួន ហើយកម្លាំង នគរបាល ក៏បាន សួរនាំ ស្រាប់តែ ជនសង្ស័យ បាន ទាញ កន្ត្រៃ ចេញពី ហោ ប៉ាវ រួច ជ្រុះ គ្រឿងញៀន ១ កញ្ចប់ តូច ។ឃើញ ដូច នោះ កម្លាំង បាន ឃាត់ខ្លួន តែ ជនសង្ស័យ បាន រត់ ទៅផ្ទះ អ្នកជិតខាង ដោយទាញយក កាំបិតខ្វេវ ។ស្ទុះមក ដេញ កាប់ សមត្ថកិច្ច បណ្ដាលឱ្យ លោក ផេង សា វន នាយ ប៉ុស្តិ៍ រងរបួស នៅ ដៃ ផ្នែក ខាងឆ្វេង ។ ពេលនោះ ក៏បាន ប្រតាយប្រតប់ គ្នា បណ្តាលឱ្យ ជនសង្ស័យ បែកក្បាល ទើបបាន សមត្ថកិច្ច ឃាត់ខ្លួន បាន !។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ សំ ចំ រើន ផល ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ ។ មាន ស្រុកកំណើត ភូមិ កំពង់ក្របី ឃុំ ស្វាយប៉ោ ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។
បច្ចុប្បន្ន នៅ ភូមិ អូរ អាម ឃុំ ស្រែ ខ្ទុ ម ស្រុក កែវ សីមា ខេត្តមណ្ឌលគិរី ។
ក្រោយ ចាប់ខ្លួន សមត្ថកិច្ច បាន ដកហូត សម្ភារ វត្ថុតាង រួមមាន :១៖សារធាតុ សង្ស័យថា ជា សារធាតុ ញៀន មាន សណ្ឋាន ជា ក្រាម ពណ៌ ស ថ្លា ចំនួន ១ កញ្ចប់ តូច ។ ២៖ កាំបិតផ្គាក់ ចំនួន មួយ ៣.ទូរស័ព្ទដៃ ចំនួន ២ គ្រឿង .អិន ចុច ពិល .និង កំពុង ឃុំខ្លួន ក្នុង ប៉ុស្តិ៍ រដ្ឋបាល ឃុំ ស្រែ ខ្ទុ ម ដើម្បី បន្ត នីតិវិធី ៕




































