ក្រោមការចង្អុលដឹកនាំរបស់ ឯ.ឧឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តស្វាយរៀង ស្តីពីការចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ នៅក្នុងអង្គភាព

0

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០២០ លោក វ.ឯ ខៀវ វិចិត្រមេបញ្ជាការវរ:៦០៩ បានដឹកនាំក្រុមការងារ និងបាននាំយកគ្រឿងសម្ភារៈឧបភោគបរិភោគ រួមមាន :-ទឹកដោះគោឆៅ២យួរ
-ទឹកក្រូច១កេះ-ទឹកសុទ្ធ១កេះ-មី ១កេះនិងថវិកាចំនួន ១,៦៣០,០០០រៀល ដើម្បីចុះសួរសុខទុក្ខលោក អ.ឯ ជិន ពីឡុត នាយរងប៉ុស្តិ៍ច្រកទ្វារតំបន់ស្រែបារាំង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលត្រឡប់មកពីបំពេញបេសកកម្មល្បាតត្រួតពិនិត្រតាមខ្សែបន្ទាត់ព្រំដែន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។
បច្ចុប្បន្នបានចេញពីមន្ទីរពេទ្យ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ បន្ទាប់មកលោកមេបញ្ជាការ និងក្រុមការងារបានជូនពរអោយលោកឆាប់ជាសះស្បើយ និងបានត្រឡប់ទៅបម្រើការងារនៅក្នុងអង្គភាពវិញ ។ជា រដ្ឋាស្វាយរៀង