ក្មេងស្រីរពិសដៃមកសុំថែកែធ្វើការបានមួយថ្ងៃលួចទ្រព្យសម្បត្តិថៅកែម៉ត់ ឯកឧត្តម អ៉ុិត សុធា ព្រះរាជអាជ្ញា ដែលបាននាំយកលុយ និងគ្រឿងអលង្ការ ដែលត្រូវចោរលួច មកជូនជាម្ចាស់ទ្រព្យវិញ

0

ខេត្តកំពង់ឆ្នាំង៖ មហាជនបានគាំទ្រ និងកោតសរសើរចំពោះចំណាត់ការ ក្នុងការអនុវត្តផ្លូវច្បាប់ លើករណីបញ្ហា ចោរលួចទ្រព្យសម្បត្តិ របស់ស្រ្តីម្នាក់ឈ្មោះ ហ៊ឹម អាម៉ៃ ដែលរងគ្រោះ ដោយសារតែចោរលួច លុយ​និងគ្រឿងអលង្ការ និងបាននាំយក ទ្រព្យទាំងនោះមកប្រគល់ជូន ម្ចាស់ដើមវិញ តាមរសំណូមពរបស់ជនរងគ្រោះ ព្រឹកថ្ងៃច័ន្ទទី ៥ ខែ១០ ឆ្នាំ ២០២០។

បងស្រីដែលជាម្ចាស់លុយ បន្ទាប់ពីបានទទួលទ្រព្យហើយ លោកមានសេចក្តីត្រេតអរ និងមិននឹកស្មានថា ទ្រព្យ ដែលបានបាត់ទៅហើយ បែរជាត្រូវបានមកវិញ ដោយចំណាត់ការ និងការខិតខំប្រឹងប្រែង របស់ឯកឧត្តមព្រះរាជអាជ្ញា និងចៅក្រម នៃសាលាដំបូងខេត្តកំពង់ឆ្នាំង រួមទាំងកម្លាំងសមត្ថកិច្ច ។

ជនរងក្រោះ មានឈ្មោះ ហ៊ឹម អាម៉ៃ អាយុ៤៦ ជាស្ត្រីមេម៉ាយមានកូន២នាក់ និងចៅ២នាក់ក្នុងបន្ទុកគ្រួសារ រស់នៅភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានមុខរបរបើកលក់អាហារដ្ឋានម្លប់ត្រសេក ត្រូវចោរលួចយកកាលពីថ្ងៃទី២២ ខែ ៩ ឆ្នាំ២០២០ ដែលត្រូវបានចោរលួចលុយជាង១លានរៀល/ចិញ្ចៀនផ្លាកទីន១វង់/និងក្រវិលមួយគូរ/យកមកធ្វើដើមទុនបន្តការលក់ដូររកស៊ីចិញ្ចឹមក្រុមគ្រួសារ ដែលបានបញ្ចាក់នៅ ក្នុងពាក្យបណ្តឹងទៅសមត្ថកិច្ច ឈ្មោះ សុះ វណ្នី និងម៉ៅ ម៉ូនិច្ច ដែលជាកូន និងកូនប្រសារ)។
ជនរងគ្រោះបាន រៀបរាប់ថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ប្រហែលជាម៉ោង 4:00 ល្ងាច មានករណីស្ត្រីម្នាក់បានលួចយកលុយពីក្នុងផ្ទះរបស់គាត់ ដោយស្ត្រីជាចោរ បានមកសុំគាត់ធ្វើការ ទើបតែបាន ១ថ្ងៃប៉ុណ្ណោះ ខណៈដែលរូបគាត់បានទៅធ្វើបុណ្យនៅខាងផ្ទះម្ដាយទុកឱ្យកូននៅលក់ ចោរមានឳកាសក៏ប្រមូលទ្រព្យខ្ទេចតែម្តង ទីបំផុតអស់ល័ក្ខក៏ត្រូវបានសមត្ថកិច្ចក្របួចតែម្តង។

ស្រ្តីដើមបណ្តឹង ក្រោយពីដឹងថាបាត់លុយនិងគ្រឿងអលង្ការ បានចាត់ពីកន្លែងរក្សាទុក ក៏មានការសង្ស័យថា ពិតជាក្មេងស្រ្តីម្នាក់ ដែលបានមកសុំធ្វើការជាមួយ ពេលនោះក្រុមគ្រួសាររបស់គាត់ បានដេញតាមចាប់ក្មេងស្រីនោះរត់រហូតដល់ស្រុកឧត្តុង្គ ហើយត្រូវចាប់បានវេលាម៉ោងជាង ៦ល្ងាច ដោយខាងសមត្ថកិច្ចស្រុកឧត្តុង ប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ទាំងមនុស្ស ទាំងលុយ និងគ្រឿងអលង្កា បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ក៏បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

ដោយ ប៊ុន រដ្ឋា