មេឈ្មួញរកសុីបំផ្លាញព្រៃឈើចាស់គំរិលដុះស្លែ២ រូបឈ្មោះ(ពែក)និងឈ្មោះ(វ៉ង់)មិនខ្ចីខ្លាចនិងសំណាញ់ច្បាប់តេីគេអាងនរណានៅពីក្រោយខ្នង..?

0

ខេត្តសៀមរាប ៖ថ្ងៃទី០៤ខែតុលាឆ្នាំ២០២០ ឈ្មោះ(ពែក)និងឈ្មោះ(វ៉ង់)ជាឈ្មួញរកស៊ីដឹកជញ្ជូនឈេីខុសច្បាប់យ៉ាងសកម្មនៅក្នុងស្រុកស្វាយលើហេីយ មានទីលំនៅសព្វថ្ងៃ ឃុំបឹងមាលា ស្រុកស្វាយលេី ខេត្តសៀមរាប។

– (បើយើងពិនិត្យមិនខុសទេ)មិនគួរណារដ្ឋបាលព្រៃឈើស្រុកស្វាយលើ ដែលគ្រប់គ្រងដោយលោក ម៉ែន វុទ្ធីហៅ ឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ បណ្ដែតបណ្ដោយឱ្យឈ្មួញពីររូបខាងលើធ្វើសកម្មភាពរកសុីដឹកជញ្ជូនឈេីបានយ៉ាងត្រជាក់ចិត្តជាយូឆ្នាំណាស់មកហើយ តេីឈ្មួញទាំង ២ រូបនេះគេអាងនរណា?ហើយនរណានៅពីក្រោយខ្នង?
សូមគណៈកម្មាធិការថ្នាក់ជាតិទប់ស្កាត់រាល់បទល្មើសបំផ្លាញធនធានធម្មជាតិពិនិត្យចាត់វិធានការបញ្ឈប់សកម្មភាពបទល្មើសព្រៃឈើរបស់សាមុីបុគ្គលទាំងពីររូបខាងលេីនេះផងទាន។
-ព្រោះកន្លងមកបណ្តាញអ្នកសារព័ត៍មាន ជាច្រើនអង្គភាពធ្លាប់បាន ធ្វើការចុះផ្សាយជាញឹកញាប់អំពីសកម្មភាពមេឈ្មួញដឹកឈើទាំងពីររូបនេះជាច្រើនលើកច្រើនសារមកហើយ តែនៅមិនទាន់មានការបង្រ្កាបទប់ស្កាត់លើឈ្មួញទាំងពីររូបនេះនៅឡេីយ៕