ខេត្តកំពង់ធំៈ គណៈកម្មការ និងជំនាញពាក់ព័ន្ឋ ដឹកនាំដោយ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានចុះទៅត្រួតពិនិត្យក្រុមហ៊ុន សៀងហៃរបស់ចិន ដែលបានទទួលការអនុញ្ញាតិ ពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើអជីវកម្មយករ៉ែថ្ម ស្ថិតនៅក្នុងឃុំ បាល្ល័ង្គ ក្រុមហ៊ុនអាចយកថ្មបាន ២០ម៉ឺនម៉ែត្រគូប និងភូមិ ចារ ឃុំ ក្រវ៉ា ស្រុកបារាយណ៍ ក្រុមហ៊ុនអាចយកថ្មបាន ចំនួន ៣៥ម៉ឺនម៉ែត្រគូប ស្ថិតនៅក្នុងខេត្តកំពង់ធំ ដើម្បីយកវត្ថុធាតុទាំង នេះមកកសាងសង់អភិវឌ្ឍន៍ផ្លូវថ្នល់ជាតិលេខ៦ ។
គណៈកម្មការចុះត្រួតពិនិត្យ ស្ថានភាពទីតាំងទាំងពីរកន្លែង ក្នុងការដ្ឋានផលិតគ្រោះថ្ម សម្រាប់យកទៅធ្វើ ផ្លូវជាតិលេខ៦ រួមមាន ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុករ៉ែ លោក ណឹម ចន្ថា ប្រធានមន្ទីរឧស្សហកម្មរ៉ែនិងថាមពលខេត្តកំពង់ធំ លោក ស្រី សុផល អនុប្រធាមន្ទីរសាធារណៈការដឹកជញ្ជូនខេត្ត លោក គឹម សារឿន នាយកសាលាខេត្ត និងមន្ទីរជាច្រើនទៀត ចូលរួមវាយតំលៃ និងការសម្របសម្រួសល ក្នុងកិច្ចត្រួតពិនិត្យការផលិតថ្មរបស់ក្រុមហ៊ុនសៀងហៃនេះ។
ក្រោយពីតំណាងក្រុមហ៊ុន សៀងហៃ បានជួបសំណេះសំណាល ជាមួយនិងឯកឧត្តម គង់ វិមាន ព្រមទាំង ប្រតិភូអមដំណើរ ពាក់ព័ន្ឋទៅនឹងការធ្វើអជីវកម្មថ្ម ដោយស្របតាមច្បាប់អនុញ្ញាតិ ដោយពុំមានការដឹកចេញ ទៅលក់ក្រៅផ្លូវការ រួចមក ឯកឧត្តម បានផ្តាំផ្ញើរដល់ តំណាងក្រុមហ៊ុនចិន ឲ្យចូលរួមគោរពតាច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមការពារផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផលនៅក្បែរក្រុមហ៊ុន ចៀសវាងបង្ករផលប៉ះពាល់ដល់ដំណាំកសិកម្ម និងសត្វពាហនៈព្រមទាំងជីវិតមនុស្សសត្វ ព្រមទាំងបានផ្តាំផ្ញើរដល់តំណាង ក្រុមហ៊ុន ឲ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងរៀបចំផ្លូវជុំវិញ ការដ្ឋានផលិតថ្ម ដើម្បីងាយស្រួសគ្រប់គ្រង់របស់ ក្រុមហ៊ុន។
ចំណែកភាគីខាងក្រុមហ៊ុនសៀងណាំ បានសន្យាថា ចំពោះរ៉ែថ្ម ដែលក្រុមហ៊ុនកំពុងតែធ្វើអជីវកម្មរាល់ថ្ងៃនេះពុំបាននាំយកទៅលក់នៅក្រៅពីការដា្ឋនសាងសង់ថ្មល់ផ្លូវជាតិលេខ៦ដែរ រីឯរណ្តៅដីក្រោយពីក្រុមហ៊ុន បានយករ៉ែថ្មរួចហើយ និងបានលុបវិញតាមច្បាប់ របស់ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល នៃប្រទេសកម្ពុជា ។