សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្ត ចាប់ខ្លួនក្មេងស្ទាវចំនួន៣នាក់ ក្នុងផ្ទះសំណាក់ (ឡេងទ្រី)ស្រុកព្រៃនប់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

0

ខេត្តព្រះសីហនុ៖ក្រុមក្មេង ស្ទាវចំនួន៣នាក់ ត្រូវបាន កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តព្រះសីហនុធ្វើការចាប់ខ្លូន ខណៈ ក្រុមក្មេង ស្ទាវទាំងនោះ ពួនសង្ងំលាក់ខ្លូនប្រើប្រាស់ថ្នាំញៀន ។ ករណីចាប់ខ្លូននេះ បានធ្វើឡើង នាយប់ ម៉ោង ប្រមាណ ២០និង៤៥ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុច ផ្ទះសំណាក់ ឡេងទ្រីស្ថិត ក្នុង ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។     

    .លោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តព្រះ សីហនុបានឲ្យដឹងថា ជនជាប់សង្ស័យ ប្រើប្រាស់ និងរក្សាទុក គឿងញៀន ដែលត្រូវចាប់ខ្លូនខាងលើ រូមមាន ឈ្មោះ ទី ១/ឈ្មោះ ប្រាក់ ធានី ភេទប្រុស អាយុ ១៧ឆ្នាំ  ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នស្នាក់ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២/ឈ្មោះ នាង សីហា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក។ បច្ចុប្បន្នស្នាក់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។    

ទី៣/ឈ្មោះ គាំង សៀវម៉េង ភេទប្រុស អាយុ ១៧ឆ្នាំ  ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្ន ស្នាក់នៅ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ក្រោយពេល ចាប់ខ្លូន សមត្ថកិច្ច បានធ្វើការ ដក ហូត       

បានវត្ថុតាងរួមមាន៖១_ម្សៅពណ៌សរចំនួន៥កញ្ចប់ទម្ងន់១០.០៨ក្រាមថ្លឹងទាំងសំបក។២_ដែកកេះចំនួន០១និងទី៣_ទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្នជនជាប់សង្ស័យទាំង៣នាក់ត្រូវបាន នាំខ្លួនមកកាន់ ទីបញ្ជារកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បី សាក់សួរបន្តនិតីវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការ តាម ផ្លូវច្បាប់៕នាគសមុទ្រ