ខេត្តព្រះសីហនុ៖ លោក ឧត្តមសេនីយ៏ឯក មឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោកមេបញ្ជាការ យោធភូមិ ភាគទី៣ លោក គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្ត ប្រធានគណៈ នាសព្រឹក ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២០នេះ បានអញ្ជើញ ជាគណៈធិបតី ក្នុងពិធី បើកបើកវគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព យោធា តំបន់ ប្រតិបត្តិការសឹករងខេត្តព្រះសីហនុឆ្នាំ២០២០។
.លោក ឧត្តមសេនីយ៏ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានធ្វើការ បញ្ជាក់ថា វគ្គហ្វឹកហ្វឺនពង្រឹងយោធា ដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងតំបន់ប្រតិបត្តិ ការសឹករងខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សមត្ថភាពនិងបង្កើនចំណេះដឹង ជាពិសេសលើជំនាញ វគ្គហ្វឹក ហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា និងវិន័យសណ្តាប់ធ្នាប់ក្នុងជួរកងទ័ពអោយមានរបៀបរៀបរយ តាមក្រិត្យ ច្បាប់របស់ រដ្ឋ បទបញ្ជាសារាចរផ្សេងៗ របស់ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៏ត្រី នូវ សំអុល ក៏បានបញ្ជាក់បន្ថែម ថា ការហ្វឹកហ្វឺនរបស់ អង្គភាព បែបនេះ មិនមែនទើបតែនឹងបើកវគ្គហ្វឹកហ្វឺនលើកនេះទេ កន្លងមកតែងតែបើកវគ្គជាបន្តបន្ទាប់ ក្រោមការ ចង្អុលបង្ហាញរបស់ថ្នាក់លើតាមលំដាប់ថ្នាក់ដូចជាហ្វឹកហ្វឺនពីថ្នាក់បុគ្គលដល់ពួកពីថ្នាក់ពួកដល់ក្រុមពីថ្នាក់ក្រុមដល់កងអនុសេនាតូចកងអនុសេនាធំ និង ដល់ថ្នាក់វរៈសេនាតូចផងដែរក្រៅពីនេះអង្គភាពបានអនុវត្តតាមផែនការ
របស់យោធភូមិភាគ ក្នុង១សប្តាហ៍យក២ថ្ងៃ គឺថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍ ។ ថ្ងៃចន្ទក្រោយគោរពទង់ជាតិរួច ធ្វើការ អប់រំចិត្តសាស្រ្តផ្សព្វផ្សាយព័ត៌មានថ្មីៗ និងថ្ងៃព្រហស្បតិ៍ យកឱកាស១ពេល ហ្វឹកហ្វឺន លំហាត់របៀបផងដែរ ។
.ក្នុងឱកាស នេះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព ជើងគោក បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្ដម ដល់វគ្គហ្វឹកហ្វឺនតាមរយៈ លោក គួច ចំរើន អភិបាលនៃ គណៈភិបាល ខេត្តព្រះសីហនុ រួមមាន ៖ ១.កម្មសិក្សាការី ៨០នាក់ ក្នុងមួយនាក់ ទទួលបានថវិកា១០ម៉ឺនរៀល។
២.គណៈកម្មការគ្រប់គ្រងវគ្គ និងយោធាចារ្យ ៣២នាក់ ក្នុងមួយនាក់ ទទួលបានថវិកា ២០ម៉ឺនរៀល។៣.ឧបត្ថម្ភប្រាក់ហូបបន្ថែមរបស់សិក្ខាកាម រយះពេល៣ខែ ក្នុង១ខែ ៣លានរៀល។ ឧត្ដម សេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ ឧបត្ថម្ភថវិកាក្នុងហ្វឹកហ្វឺន ៤លានរៀល និងសៀវភៅ ៨០ ប៊ីច ៨០។លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភ ម៉ាស៊ីនវាស់កម្តៅ និងបាញ់អាល់កុលចំនួន ០១គ្រឿង , ម៉ាស១កេះផងដែរ ៕នាគសមុទ្រ




































