​​ទឹកជំនន់​បាន​ឡើង​ត្របាក់​ដំណាំ​ស្រូវប្រាំង របស់​ប្រជាពលរដ្ឋ​អស់​មួយចំនួន​

0

​កំពង់ធំ​៖ ចាប់តាំងពីរ​រដូវវស្សា​ចូល​មកដល់​ទឹកភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​នៅក្នុង​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា​ជាពិសេស​នៅក្នុង​ខេត្តព្រះវិហារ កំពង់ធំ យើង​តែម្ដង ជាក់ស្ដែង 5​ទៅ 6​ថ្ងៃនេះ​ទឹកជំនន់​បាន​ឡើងលើ​ន​ជា​លំដាប់​ដែល​ធ្វើ​ឪ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បា​រម​ណ៏​យ៉ាង​ខ្លាំ​។​ ​ប្រជា​ពល​រដ្ន​បាន​ថ្អូ​ញ​ថ្អែ​រថា​ពេលដែល​ទឹក​មិនទាន់​លិច​ក្នុង​១​ហិច​តា​ជា​មធ្យម​ប្រមូល​ផល​បាន​៥​ទៅ​៦​តោន ក្រោយមក​ពេល​ទឹក​លិច​។???????????????????????????????

ប្រមូលបាន​ក្នុង​១​ហិច​តា​បាន​២​ទៅ​៣​តោន​តែប៉ុណ្ណោះ​តែ​ប្រជា​ពល​រដ្ន​ខ្លះ​បាន​ប្រាប់​អ្នក​សារ​ពត៍​មាន​ថា​ឆ្នាំនេះ​ទឹកបាន​លិច​អស់​ក្នុង​៤​ហិច​តា​ប្រមូល​ផល​បានតែ​១​ហិច​តា​គឺ​ខូច​អស់​៣​ហិច​តា​ឯណេះ និង​កន្លែង​ខ្លះទៀត​ខូចខាត​ស្ទើរ​ទាំងស្រុង ទើប​ប្រជា​ពល​រដ្ន​បាន​បង្ខំចិត្ត​ច្រូតស្រូវ​ខ្លះ​ទុំ​ខ្លះ​ខ្ចី​។​ ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ធនធានទឹក ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ដោយ​ខេត្តកំពង់ធំ មាន​ភ្លៀង​ធ្លាក់ ជា​រៀងរាល់ថ្ងៃ បណ្តាល​ឲ្យ​ទឹកស្ទឹង​សែន​ឡើង បើ​គិត​ត្រឹម​ថ្ងៃទី ២៨ ខែ ក​ក្កដា្ន​ឆាំ្ន​២០១៤​ទឹកស្ទឹង​សែន មាន​កំពស់ ១០​ម៉ែត្រ​..​លើស​ថ្ងៃទី ២៤ និង​មិនទាន់​ឈានដល់​ការប្រកាសអាសន្ន​នៅឡើយ​ទេ តែបើ​តាម​ការប្រកាស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រទេស​កម្ពុ​ជាមាន​សម្ពាធ​ទាប និង​ទទួលរង​នូវ​បរិមាណ​ទឹកភ្លៀង ជាច្រើន​ថ្ងៃ​ទៀត​។ ​???????????????????????????????

យោងតាម​សំដី លោកស្រី ណា​ល់ ប្រធាន​ក្រុម​ព្រឹក​ក្សា​ឃុំ​ទ​ទូល​បន្ទុក​ក​ណះ​កម្ម​មការ​គ្រប់​គ្រោង​គ្រោះធម្មជាតិ​បាន​ប្រាប់​អ្នក​សារ​ព​ត៏​មាន​យើង​ថា​មូល​ហេតុដែល​បណ្ដាល​ឪ្យ​ទឹក​លិច​ស្រូវប្រាំង​រាប់រយ​ហិច​តា មកពីរ​បាក់​ទំនប់ ២​កន្លែង​ដែល​ស្ថិតនៅ​ក្នុងភូមិ​កោះ​ក្រ​បាយ ឃុំ​កំពង់​គរ ស្រុក​កំពង់ស្វាយ ដែល​ធ្វើ​ឪ្យ​ទឹក​ហូរ​ចូលក្នុង​ប្រឡាយ​យ៉ាង​លឿន ទៅ​ស្រែប្រាំង​ដែលមាន​ផលប៉ះពាល​ស្រូវ​ខូច​អស់​រាប់រយ​ហិច​តា ក្នុង​ឃុំ​កំពង់​គរ ឃុំ​ស្រ​យ៉ូ​វ ឃុំ​អូ​គន្ធរ​នី​ង​មាន​ឃុំ​ជាច្រើន​ទៀត​ដែល​ប៉ះពាល​នី​ង​គ្រោះទឹកជំនន់​នៅក្នុង​ខេត្តកំពង់ធំ លោក​ក៏បាន​បញ្ចាក់​ផង​ដែលថា​ប្រឡាយ​នេះ​ប្រជាព​រដ្ឋ​បាននាំគ្នា​ចាក់ដី​ទប់​ជា​ច្រើនដង​មកហើយ​តែ​មិន​ជាប់​សោះ ក្នុងការ​ចាក់ដី​នេះ​គ្រាន់​តេ​ចាក់​បណ្ដោះអាសន្ន​តែ​ប៉ុន​ណោះ​ពេល​ក្រោយ​នី​ង​សុំ​ថវិការ​ពីរ​មន្ទី​ធនធានទឹក ដើម្បី​ធ្វើ​ទ្វា​ទឹក​បិត​បើក​ងាយស្រួល​ក្នុងការ​បញ្ចេញបញ្ចូល​ទឹក​ស្រែ​ប្រាំ​។​ ​??????????????????????????????????????????????????????????????

លោក សៀ​ជៀវ ប្រធាន​សហគមន៍​ប្រើប្រាស់​ប្រឡាយទឹក​អង្គរ​បាន​ប្រាប់​អោយដឹងថា អង្គការ វ៉ា​ក់ នៃ​ប្រទេស​អូស្ដ្រាលី ដែលជា​ជំនួយឥតសំណង បាន​ជួយ​ធ្វើ​ប្រឡាយទឹក​ប៉េ​តុង ១​ខ្សែ ចំងាយ​៥​គីឡូម៉ែត្រ និង​ប្រឡាយ​ដី​១​ខ្សៃ​ចំងាយ​៤​គឺ​ឡូ​ម៉ែត្រ​និង​ស្ថានីយ៍​បូមទឹក​មួយកន្លែង ដែល​កំពុង​សាងសង​បាន​៧៥%​ហើយ​ក្នុង​ការចំណាយ​ថវិការ​អស់​ជាង​២​លាន​ដុល្លា សំរាប់​អោយ​ប្រជា​ពល​រដ្ន​ងាយស្រួល​ក្នុងការ​ធ្វើស្រែ​ប្រាំង​៕ ​ដោយ​ផន សុខ​ជាតិ​???????????????????????????????