កំពង់ឆ្នាំង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ3B.4649 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបរពីទិសខាងត្បូង ទៅទិសខាងជើង (ជារថយន្តដឹកកម្មការិនីរោងចក្រមកពីស្រុកថ្ពង ខេត្ត កំពង់ស្ពឺ) បានទៅបុកជាមួយរថយន្ត០១គ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B.7910 សឺមីរឺម៉ក់ ពណ៌ទឹក ប៊ិច ពាក់ស្លាកលេខ ព្រះសីហនុ 4A.3483 បេីកបរដោយឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដួង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងករណីនេះបង្ករឱ្យរបួសកម្មករចំនួន ១៥នាក់ កើតឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៦និង២៦ នាទី នៅលើផ្លូវជាតិ លេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងហេតុការនេះបណ្តាលអោយខូចខាត រថយន្ត០២គ្រឿង (ស្រាល) របួសមនុស្ស១៥នាក់ ស្រី ១៥ នាក់ (ស្រាល) ។ មូលហេតុបណ្តាលមកពីបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕