ជំនន់ទឹកភ្លៀងបណ្តាលឲ្យបាក់ផ្លូវនឹងលិចលង់ផ្ទះប្រជាពលរដ្ធអស់ចំនួន២ឃុំ

បាត់ដំបង៖សេចក្តីរាយការណ៏ជាបឋមគិតត្រឹមម៉ោង១៧នឹង០០ល្ងាចថ្ងៃទី៨ខែតុលាឆ្នាំ២០២០ដល់ម៉ោង៦នឹង០០នាព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ២០២០មានករណីជំនន់ទឹកភ្លៀង ០១ករណី នៅស្រុករុក្ខគីរី បាក់ទំនប់ទឹកហុងបាសាក់ ប្រវែង ៥០ម៉ែត្រ បណ្ដាលឲ្យលិចផ្ទះប្រជាពលចំនួន២ឃុំ ទី១ ឃុំបាសាក់ មាន៨ភូមិ ឃុំ ព្រែកជីកមាន៧ភូមិ។

គួរបញ្ជាក់ដែរថានៅក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ធ លោកឧត្តមសេនីយ៏ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំង៥៤នាក់ចុះទៅជួយប្រជាពលរដ្ធដល់គោលដៅផ្ទាល់តែម្តង។នៅព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ២០២០ដែលស្ថិតនៅត្រង់ចំណុចឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

បច្ចុប្បន្ន កម្លាំងអាវុធហត្ថចំនួន៥៤នាក់និងកម្លាំងគណបញ្ជាការឯកភាពខេត្ត បានចុះជួយសង្រ្គោះប្រជាពលរដ្ធដឹកនាំដោយឯកឧត្តម ងួន រតនះ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងមន្ទីរពាក់ព័ន្ធជាច្រើននាក់ផងដែរ។