ក្រុមការងារគម្រោងឡាសិត២ចុះចែកពូជមាន់ដល់ក្រុមបណ្ដុំអាជីវកម្មផលិតមាន់ស្រែស្នូកចំណី ស្នូកទឹក និងចំណីមាន់ នៅក្នុងភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គឺមានជ័យ

 

កំពង់ឆ្នាំង: កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នេះឯកឧត្តម អម សុភាអភិបាលរងកំពង់ឆ្នាំង និងជាប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន
២(ឡាសិត២ប្រចាំខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារគម្រោងចុះចែកពូជមាន់ដល់ក្រុមបណ្ដុំអាជីវកម្មផលិតមាន់ស្រែចំនួន១០០០ក្បាលស្នូកចំណីស្នូកទឹក៤០និងចំណី៦០០គីឡូក្រាមនៅភូមិខ្សាច់សឃុំក្រាំងល្វាស្រុកសាមគ្គឺមានជ័យខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់​សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែនប្រមុខរាជរដ្ឋាភិបាលដែលកន្លងមកសម្តេចតែង​តែយកចិត្តទុកដាក់គិតគូសុខទុក្ខ សុខភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែងដោយមិនប្រកាន់បក្ខពួកនិងនិន្នាការនយោបាយនោះឡើយ។

ឯកឧត្តម បានមានប្រសាសន៍បន្តថាៈរាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការដៃគូរដៃគូអភិវឌ្ឃន៍នានា ជាពិសេសធនាគារពិភពលោកដែលជាម្ចាស់ជំនួយដ៏ធំក្នុងការជួយពង្រឹងធនធានមនុស្សក្នុងការអភិវឌ្ឍសង្គមអោយកាន់តែប្រសើរឡើងក៏ដូចជាការចូលរួមមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងនៅតាមជនបទដោយបង្កើតអោយប្រជាពលរដ្ឋមានមុខរបរសំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យមានប្រសើរកាន់តែធូធារជាងមុន ។

ឯកឧត្ដម អម សុភាក៏បានសំណូមពរដល់ប្រជាពលរដ្ធដែលទទួលបានកូនមាន់ត្រូវខិតខំយកចិត្ត​ទុកដាក់ក្នុងការចិញ្ចឹមដោយអនុវត្តតាមរបៀប បច្ចេកទេសថ្មីតាមរយ:ការផ្តល់បទពិសោធន៍របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដែលបាន បណ្ដុះបណ្ដាលនាពេលកន្លង
មកធ្វើយ៉ាងណាដើម្បីអោយការចិញ្ចឹមាន់ទទួលបានជោគជ័យហើយអាចបន្ថែមប្រាក់ចំណូលទ្រទ្រង់ជីវភាពកាន់តែធូធារជាងមុន ពិសេសគឺអាចកាត់បន្ថយការចំណាក ស្រុករបស់បងប្អូនប្រជាពលរដ្ឋទៀតផង ។

ឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដោយអនុវត្តនូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលដំណើរការនេះចាប់ផ្ដើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ជាកំហិត៕