ដើមឈើចម្លែក ដែលមានផ្លែរហូតដល់ទៅ៤០ប្រភេទផ្សេងគ្នាក្នុងដើមតែមួយ ទទួលបានការចាប់អារម្ភណ៍យ៉ាងខ្លាំងពិមនុស្សគ្រប់រូប។ អ្នកដែលបង្កើតដើមឈើដែលមានផ្លែ៤០ប្រភេទខុសគ្នា គឹលោកSam Van Aken មកពីសកលវិទ្យាល័យ Syracuse អាមេរិក ។ កន្លែងធ្វើការរបស់លោក គឺចម្ការផ្លែឈើតូចមួយនៅក្នុងមច្ឈបណ្ឌុល ពិសោធកសិកម្ម រដ្ឋ NewYork។ ដូចដែលដើមឈើធម្មតា នៅរដូចផ្ការីក ដើមឈើដែលពិសោធនោះមានផ្ការជម្រុះព័ណ៌ ខៀល លឿង ក្រហម ស ស្វាយ … ។នៅក្នុងអំឡុងខែកក្កដាដល់ខែតុលាដើមឈើនោះបានឲ្យផ្លែជម្រុះគ្នាដល់ទៅ៤០ប្រភេទ។ នៅទីតាំងដែលលោក Aken ដាំពិសោធស្ថិតនៅចម្ការដែលម្ចាស់បិទទ្វា លោកក៏ជួយចម្ការនោះហើយធ្វើការបង្កាត់ពូជផ្ការ២៥០ប្រភេទផ្សេងគ្នា ទៅក្នុងដើមឈរមួយ។
ដើមឈើដែលមានផ្លែច្រើនប្រភេទបែបនេះដោយសារតែលោកបាន បំបៅដើមឈើតតាំពីនៅតូ ដោយបំបេកមែកមួយប្រភេទឈើហូមផ្លែផ្សែង ហើយក្នុងចំណោមបែកនៃដើមឈើនោះមានប្រភេទឈើហូបផ្លែខុសៗគ្នាទាំងអស់។ ទាំងនោះហើយនៅពេលដែលចេញផ្លែគឺមានខុសៗគ្នារហូតដល់៤០ប្រភេទ។ មកទល់ពេលនេះលោកAken មានដើមឈើដល់ទៅ១៦ដើម មានផ្លែខុសៗគ្នាដល់ទៅ៤០ប្រភេទ។ ពេលវេលាដែលដាំរយៈពេល៥ឆ្នាំ ភាគច្រើនដើមឈើដែលបង្កាត់ចូលគ្នា គឺផ្លែមានគ្រាប់ ងាយស្រួលក្នុងការបង្កាត់។ លោក Akenបញ្ចាក់ថា តាមរយៈការបង្កាត់ បំបៅឈើហូបផ្លែច្រើនប្រភេទទៅក្នុងដើមមួយតាមចិត្តដែលខ្លួនចងបាន គឺអាចផ្តាល់ផ្លែឈើគ្រប់គ្រាន់ សម្រាប់តម្រូវការហូបទាំងគុណភាព៕