ខេត្តព្រះសីហនុ៖ព្រោះតែភាពទីទល់ក្របានធ្វើឲ្យស្រ្តីម្នាក់គិត ខ្លីសម្រេចចងកសម្លាប់ខ្លួន បន្សល់ទុកកូន ប្រុស ស្រី ចំនួន ៣នាក់ឲ្យនៅកំព្រាកាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២០ ។
ដោយ ឡែក សំរាប់ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជា ខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២០ ក្រោយពីទទូលបានព័ត៏មានដ៏ សោក សៅនេះ ភ្លាម ក៏ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការ សាខា មន្ត្រីសាខា អនុសាខា រូមនិង លោកស្រីអភិបាលរងខេត្ត លោកអភិបាលរងក្រុង មន្ទីរ សង្គមកិច្ចអតីតយុទ្ធ ជន មន្ទីរកិច្ចការនារី អាជ្ញាធរក្រុងព្រះសីហនុ បាននាំយក អំណោយទៅឧបត្ថម្ភ រូមចំណែក រំលែកទុកលំបាក ដល់ គ្រូសារ ជនរងគ្រោះស្ថិត នៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 
.អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកមកចូលរួមឧបត្ថកម្ភ នាពេល នេះ រូមមាន អង្ករ៥០គីឡូក្រាម.ត្រីខ ១យួរ.មី ១កេស.ប្រេងឆា ១កាដុង.ទឹកស៊ីអីវ ១យួរ.តង់១ ខោអាវ១កញ្ចប់. ថ្នាំដុះ ធ្មេញ២.ច្រាសដុះធ្មេញ២.ស្បែកជើង ២គូរ.ទឹកសុទ្ធ ២កេស.សាប៊ូកក់សក់២ដប .សាប៊ូដុសខ្លួន២ដុំ. ឃីត១កញ្ចប់. មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ និងថវិកាចំនួន ១លានរៀលផងដែរ ។
. ក្នុងឱកាសនោះផងដែរលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាក បាទក្រហម កម្ពុជាខេត្តព្រះសីហនុ បានសម្តែងនូវ ភាពអាណិតអាសូរចូលរូមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ គ្រួសារក្មួយៗ ដែលបានបាត់បង់ម្តាយ និងបាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្ត ជាពិសេស សម្តេច កិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ពីសុខទុកបងប្អូនប្រជាពលរដ្ឋពិសេសកុមារកំព្រាគ្មានទីពឹង ។
.ក្នុងនោះផងដែរលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ក៏បានផ្តាំផ្ញើក្មួយៗទាំងបីថាប្រធានគណ:កម្មការ សាខា និងជួយគាំទ្រក្មួយៗ ប្រសិនបើគ្មានសាច់ញាតិគ្រប់គ្រង សូមទាក់ទងមកមន្ទីរសង្គមកិច្ចដើម្បីជួយសម្រួល ជីវភាពឱ្យក្មួយស្នាក់នៅរៀនសូត្រនៅមណ្ឌលកុមារកំព្រាក្នុងក្រុងព្រះសីហនុ រហូតដល់ក្មួយៗមានលទ្ធភាព អាចរកការងារធ្វើបាន ចិញ្ចឹមជីវិតខ្លួនឯង ៕ ដោយ នាគសមុទ្រ




































