គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជីក្រែងសហការជាមួយនឹងកម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

0

 

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទុសច្បាប់ក្រោមការដឹកនាំ របស់បញ្ជាការឯកភាពរដ្ឋបាលស្រុកជីក្រែង បានសហការជាមួយ សង្កាត់រដ្ឋបាលជលផល អន្លង់សំំណរ ផ្នែករដ្ឋាលជលលផលដំដែក និងបរិស្ថានស្មាក់ការទំនប់សួង សហគមន៍ចងសេះ រួមទាំង កងកម្លាំងប្រដាប់អាវុធ.និងសហគមន៍នេសាទចុះបង្ក្រាបបទល្មើសដែលកំពុងតែ បំផ្លាញធនធានមច្ឆាជាតិ​។

លោកម៉ូវ ជា អភិបាលរងស្រុកជីក្រែង និងកម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះបង្ក្រាបបទល្មើសនេសាទនៅថ្ងៃទី 9 តុលាឆ្នាំ 2020 បង្ក្រាបនៅចំនុចទីតាំង ក្នុងដែនសហគមន៍នេសាទអន្លង់សំណ ក្នុង​នោះ​សមត្ថកិច្ច​បាន​បង្ក្រាបបទល្មើសនេសាទបានចំនួនពីរករណី។
ទី១ ឧបករណ៍នេសាទប្រភេទ ក្បាលប ចំនួន០៥គ្រឿង.របាំងសាច់អួនប្រវែង៥០០ម៉ែត្រ. ចប្រឹងចំនួន២០០ដើម.ព្រលែងកូនត្រីចំនួន១៥គីឡូក្រាម.ទី ២ ដកហូតឧបករណ៍ នេសាទឆ្មុកប្រើភ្លើងអំពូល
បំផ្លាញបង្គោលឆ្នុកចំនួន៧កន្លែងស្មើរ១៤ដើម។
លោកម៉ូវ ជា អភិបាលស្រុករងស្រុកជីក្រែង បានថ្លែងអំណរគុណ ចំពោះ​កម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​និងកម្លាំងសមត្ថកិច្ចជំនាញ ដែលបានចូលរួមបង្ក្រាបបទល្មើសនេសាទដែលកំពុងតែធ្វើសកម្មភាព នៅលើផ្ទៃទឹក នៅក្នុងស្រុកជីក្រែង ក៏ដូចជាការចូលរួម ការពារទប់ស្កាត់ ការបំផ្លិតបំផ្លាញ ធនធានមច្ឆាជាតិ ពីឧបករណ៍ល្មើសច្បាប់ ក្នុងនោះដែរ លោកម៉ូវ ជា ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួម ថែរក្សាធនធានមច្ឆាជាតិ និងចូលរួម ការពារ ទប់ស្កាត់ ការប្រើប្រាស់ ដល់ឧបករណ៍ល្មើសច្បាប់៕ ខេត្តសៀមរាប (អ៊ុកផ្លុង)រាយការណ៍