លោក សុខសាន្តតារា អភិបាល នៃគណៈអភិបាល ស្រុកឆែប បានដឹកនាំក្រុមការងារ ប្រធានការិយាល័យ ស្រុក ប៉ុស្តិ៍ សុខភាព ប្រើសក្អក មេឃុំមេភូមិ ចុះសួរសុខទុក្ខ ប្រជា ពលរដ្ឋមានជំងឺ 4 គ្រួសារ

0

ព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ រដ្ឋបាល​ស្រុកឆែប ខេត្តព្រះវិហារ លោក សុខ​ សាន្ត​តារ៉ា​ អភិបាល​ នៃគណៈ​អភិបាលស្រុកឆែប បានដឹកនាំក្រុមការងារ មានអភិបាលរងស្រុក ប្រធានការិយាល័យស្រុក ប៉ុស្តិ៍សុខភាពប្រើសក្អក មេឃុំម្លូព្រៃពីរ និងអាជ្ញធរភូមិប្រើសក្អក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជំងឺ ចំនួន០៤គ្រួសារ នៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។
១-ឡុង វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ
២-ម៉ង់ ចឿម ភេទប្រុស អាយុ៦៥ឆ្នាំ
៣-ចែត រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ
៤-រឹម ខាត់ ភេទស្រី អាយុ៦៧ឆ្នាំ

ការចុះសួរសុខទុក្ខនាឱកាសនោះ លោក សុខ សាន្តតារ៉ា អភិបាលស្រុក បានពាំនាំការផ្ដាំសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិខេត្តព្រះវិហារ ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ។

អោយខិតខំយកចិត្តទុកដាក់ថែទាំ ជំងឺតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ រក្សាអនាម័យជាប្រចាំ ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងនាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នាចំពោះអ្នកដែលគ្រប់អាយុ ១៨ឆ្នាំឡើង។

ហើយបាននាំយកសម្ភារ ថវិកាជូនគ្រួសារមានជំងឺទាំង០៤ រួមមាន៖
-អង្ករ ៨បេ ស្មើ២០០គ.ក្រ
-ទឹកត្រី ០៤យួរ
-ទឹកស៊ីអ៊ីវ ០៤យួរ
-ត្រីខ ០៤យួរ
-មីម៉ាម៉ា ០៤កេស
-ប្រេងឆា០៨ដប
-និងថវិកា៦០០,០០០៛។

បន្ទាប់មក លោក សុខ សាន្តតារ៉ា អភិបាលស្រុក បានដឹកនាំក្រុមការងារ ចុះពិនិត្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះការបោះឆ្នោតឆ្នាំ២០២០ នៅសាលាឆទានភូមិប្រើសក្អក និងចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ​ពេទ្យ​ ដែលពិនិត្យការផ្ដល់សេវានៅប៉ុស្ដិ៍សុខភាពប្រើសក្អក ក្នុងនោះលោកបានជូនថវិកាដល់អាជ្ញាធរភូមិ ចំនួន១០ម៉ឺនរៀល ផង​ដែរ៕