សមាជិកនៅក្នុងគ្រួរសារមួយនៅក្នុងប្រទេសទួរគីមានជម្ងឺចំឡែកធ្វើឲ្យពួកគត់មិនអាចក្រោកឈរដើរជើងពីរដូចមនុស្សដទៃបាន ពេលឈរជើងពីគឺត្រូវដួលដូច្នេះពួកគត់ត្រូវធ្វើដំណើរ ដោយដៃ២ជើង២។ បង្អូន៥នាក់នៅក្នុងគ្រួរសារ Ulas នៅទួរគី សុទ្ធតែធ្វើដំណើរដោយដៃ២ជើង២ ត្រូវបានគេប្រទះឃើញកាលពីឆ្នាំ២០០៥ ទាំងនោះគឺជាការវិវឌ្ឍន៍ថយក្រោយរបស់មនុស្ស ឆ្ពោះទៅរក សម័យដើមនៃការកកើតមនុស្ស។ ក្រុមអ្នកស្រាវជ្រាវអាមេរិកបានបញ្ចាក់ថា វិធីសាស្ត្រធ្វើដំណើរខុសប្រក្រតីរបស់ពួកគត់ គឺដោយសារតែជម្អឺចំឡែកម្យ៉ាង ធ្វើឲ្យរាងកាយបាត់បង់ទល្យភាព មិនអាចឈរជើងពីរនៅនឹង។ កន្លងមកមានការជួយជ្រុំជ្រេងពីក្រុមអ្នកឯកទេសដោយសង្ឃឹមថា អាចជួយពួកគត់ធ្វើដំណើរដោយជើងពីរដូចមនុស្សដទៃទៀត តែមិនអាចធ្វើទៅរួច។ ក្រុមអ្នកវិទ្យាសាស្ត្រក៏ទល់តម្រះ ពីចម្ងឺចម្លែកទាំងនោះមិនធ្លាប់ជួបប្រទះពីមុនមកឡើយ។ បង្អូន៥នាក់នៅក្នុងគ្រួរសារដើរជើង៤ទាំងអស់តាំងពីនៅតូច ហើយត្រូវតស៊ូដើម្បីទម្លាប់ជាមួយអ្នកដែលរស់នៅជុំវិញ។ ពួកគត់ប្រើប្រាស់ពេលវេលាជាច្រើនក្នុងការធ្វើដំណើរនៅខាងក្រៅបើទោះបីមានភាពគ្រោះថ្នាក់ក៏ដោយ៕