ខេត្តកែប; ប្រជាពលរដ្ឋ នៅភូមិ នអន្ទង់សរ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ខេត្ត កែប បានឲ្យដឹងថា ភ្នំទ្រុងអណ្ដើក កំពុងរងការជីក កកាយ យ៉ាងអនា ធិបតេយ្យ ជាច្រើនថ្ងៃ កន្លងមកហើយ ប្រជាពល រដ្ឋ បាន ឲ្យដឹងទៀតថា បើគ្មានការ ឃុបឃិតបើកដៃ ពីសំណាក់ លោក យស វណ្នី ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត កែប និង អាជ្ញាធរមូលដ្ឋាននោះ ក្រុមគ្រឿងចក្រទាំងនោះ ក៏មិនហ៊ានចូលជីក កកាយដឹកអាចម៍ ដីលក់ យ៉ាងអនា ធិបតេយ្យនោះទេ។
ប្រជាពលរដ្ឋ បានឱ្យដឹងថា ដីភ្នំទ្រុងអណ្ដើកនេះ មិនទាន់មានប្លង់ ជាកម្មសិទ្ធិទេ ប៉ុន្តែអ្នកកាន់កាប់នៅលើដីនោះ ក៏បានហៅគ្រឿងចក្រ មកកាយអាចម៍ដី ដឹកដើរលក់ ក្នុងមួយឡានតម្លៃ 4 ម៉ឺនទៅ៥ម៉ឺនរៀល ចំងាយជិតឬចំងាយឆ្ងាយ។
លោកស្រី គឹម ចាន្នី អភិបាល ស្រុក ដំណាក់ចង្អើរ បានធ្លាប់ថ្លែងប្រាប់ អ្នកយកព័ត៌មាន ក្នុងស្រុកថា ដីភ្នំ ទ្រុងអណ្ដើក ដែលកំពុងតែកាយនោះ ម្ចាស់គេបានមក សុំច្បាប់រួចហើយ ចាំខ្ញុំឱ្យខាងមន្ត្រី ចុះទៅពិនិត្យមើលម្ដងទៀត។
ខាងសាព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក យស វណ្នី ប្រធាន មន្ទីររ៉ែថាមពល ខេត្តកែប បាននោះទេ ដោយសារ ទូរស័ព្ទរបស់គាត់ មិនអាចទំនាក់ទំនងបាន។
ប្រភពមួយបានឲ្យដឹងថា ប្រធានមន្ទីររ៉ែថាមពលខេត្តកែប មិនដែលបង្ក្រាប គ្រឿងចក្រ កាយដីភ្នំបានម្ដងនោះទេ បើប្រជាពលរដ្ឋ ក៍ដូចជាអ្នកសារ ព័ត៌មាន រាយការណ៍ទៅមន្ត្រី ជំនាញហើយ 1 ម៉ោ ងក្រោយមក គ្រឿងចក្រនោះ ត្រូវតែបើកចេញពីទីតាំង កាយដីភ្នំនោះ យកទៅទុកអោយឆ្ងាយ បានឃើញមន្ត្រី ជំនាញចុះមកដល់ មិនដឹងមកពីមូលហេតុអ្វីនោះទេ។
អញ្ចឹងហើយ បានជាប្រជាពលរដ្ឋ និងមន្ត្រីក្តាមខ្យង មួយចំនួន ធ្វើការរិះគន់ទៅលើ មន្ត្រីជំនាញនិង អាជ្ញាធរមូលដ្ឋានថា បើពុំមានការ បើកភ្លើងខៀវ ពីសំណាក់ មន្ត្រីជំនាញ និង អជ្ញាធរនោះទេ ក្រុមគ្រឿងចក្រ ទាំងនោះ ក៏មិនហ៊ានធ្វើសកម្មភាពដែរ។
ប្រជាពលរដ្ឋ សូមសំណូមពរ អោយ ឯកឧត្តមសោម ពិសិដ្ឋ អភិបាល នៃគណៈ អភិបាល ខេត្តកែប និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល មេត្តាពិនិត្យ មើលកូនចៅ របស់ ឯក ឧត្តម កំពុងតែឃុបឃិត ជាមួយក្រុមឈ្មួញ ឱ្យធ្វើសកម្មភាពកាយដី ដឹកដើរលក់យ៉ាងអាណាធិបតេយ្យ ដើម្បីផលប្រយោជន៍ ។oung veng




































