ស្រុកស្ទឹងត្រង់ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

កំពង់ចាម:ក្នុងអំឡុងពេលប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលគន្លងសម្ពាធទាបនៅឡើយ នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ក៏បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ផងដែរ ជាក់ស្តែង នៅព្រឹកថ្ងៃទី១០ ខែតុលា នេះ លោក ទុន ណេត អភិបាល ស្រុក ស្ទឹងត្រង់ បាន ដឹកនាំ មន្ត្រី ពាក់ព័ន្ធ ចុះពិនិត្យផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងដំណាំកសិកម្ម រួមមានៈ- ដាច់ផ្លូវនៅទឹកជប់នៅភូមិខ្ទួយ៤ និងភូមិប្រទង ព្រមទាំងហូរដាច់លូកាត់ផ្លូវចំនួន៧កង់ នៅភូមិបិតធ្នូ ស្ថិត នៅ ក្នុង ឃុំអូរម្លូ ។ ខូចខាចហូរច្រោះបាក់របងសាលាបឋមសិក្សាដងក្តារប្រមាណ៣០ម៉ែត ។ ប្រេះផ្លូវកៅស៊ូ ត្រង់ចំណុចមុខព្រះអង្គគុហ៍ ស្ថិតភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ។ រងរបួសស្រាលមនុស្ស០១ និងហូរបាត់ម៉ូតូ១ ។ ក្នុង នោះស្រូវប្រាំងចំនួន៣៦១ហិកតា កំពុងរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅ ភូមិមាឃ១ មាឃ២ ភូមិ ត្នោតតាសាយ និង ភូមិ ទួលពោធិ៍ ស្ថិត នៅ ក្នុង ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម ៕