លោក​ សៀក មុន្នី អភិបាលស្រុកអូររាំងអញ្ជើញចូលរួមក្នុងពីធីចែកអំណោយដល់ប្រជាពលរដ្ឋ​ក្រីក្រនិងចាស់ជរាចំនួន១៦០គ្រួសារ!!!

ខេត្តមណ្ឌលគិរី៖ស្រុកអូររាំងចេញផ្សាយថ្ងៃអាទិត្យ០៩រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ខែតុលា ឆ្នាំ២០២០នាព្រឹកថ្ងៃសៅរ៍០៨រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែតុលា ឆ្នាំ២០២០វេលាម៉ោង៩និង០០នាទីព្រឹកលោកសៀក មុន្នី អភិបាលនៃគណៈអភិបាលស្រុកអូររាំង បានអញ្ជើញចូលរួមក្នុងពីធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន១៦០គ្រួសារមកពីឃុំដាក់ដាំ និងឃុំសែនមនោរម្យ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តមណ្ឌលគិរី។

ក្នុងពិធីចែកអំណោយនោះដែរបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំង ខេត្តមណ្ឌលគីរី ដោយមានការអញ្ជើញពីឯកឧត្តម ជា ជន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនផងដែរ ជាមួយគ្នានោះដែរ លោក សៀក មុន្នី អភិបាលស្រុកក៏បានអមដំណើរ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពិនិត្យទីតាំងសម្រាប់សាងសង់អគាស្នាក់ការបក្សស្រុកផងដែរ។

លោកសៀក មុន្នី អភិបាលស្រុក បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងថា ប្រជាពលរដ្ឋទាំង១៦០គ្រួសារពេលនេះត្រូវបានទទួលបានអំណោយក្នុងមួយគ្រួសាររួមមាន:
១-អង្ករចំនួន ១០គីឡូក្រាម,
២-មីចំនួន០១កេះ
៣-ត្រីខកំប៉ុងចំនួន០១យួរ,
៤-ប្រេងឆាចំនួន០១ដប អំបិលចំនួន ០១កញ្ជាប់ ប៊ីចេងចំនួន ០១កញ្ជាប់ ទឹកត្រី០១ដប និងថវិការចំនួន២០,០០០រៀលដើម្បីដោះជីវភាពក្នុងនេះ៕

ជាចុងក្រោយនេះលោកសៀក មុន្នី អភិបាលស្រុក បានអប់រំណែនាំដល់ពលរដ្ឋថា នៅក្នុងរដូវនេះមានភ្លៀងធ្លាក់ជោគជាំត្រូវនាំគ្នាចេះថែរក្សាអនាម័យដល់សុខភាពក្នុងការរស់នៅដោយប្រកាន់ខ្ជាប់ហូបស្អាត ផឹកស្អាត រស់នៅស្អាត ចំណែកប្រជាពលរដ្ឋវិញពួកគេបាននាំគ្នាថ្លែងអំណរសាទរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងពិធីនេះដោយនាំគ្នាសូមគោរពជូនពរបានប្រកបដោយសេចក្ដីសុខគ្រប់ទិវារាត្រីគប្បីឃ្លៀងឃ្លាតឡើយដើម្បីជាម្លប់ក្នុងការដឹកនាំប្រទេសជាតិបន្ត។