ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯភាពខេត្ត នាព្រឹកថ្ងៃចន្ទ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ខែតុលាឆ្នាំ២០២០នេះបានអញ្ជើញពិនិត្យមើលការលំហាត់សមរបស់កងកម្លាំងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តដើម្បីត្រៀមលក្ខណៈសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងជាយៈថាហេតុ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង
នៅក្នុងនោះដែរ មានការចូលរួមអមដំណើរពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត ។
ជាមួយនេះឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញពិនិត្យមើលការតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបន្ថែមនៅចំណុចស្ពានតាហោ ក្រុងស្វាយរៀងផងដែរ៕