អភិបាលខេត្តស្ទឹងត្រែង ណែនាំឲ្យមន្រ្តីរាជការនិងមន្ទីរអង្គភាពពាក់ព័ន្ធត្រៀមជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពក្នុងរដូវទឹកជំនន់

0

ខេត្តស្ទឹងត្រែង៖អភិបាលខេត្តស្ទឹងត្រែង ណែនាំឲ្យមន្រ្តីរាជការ រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់
ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងរដូវទឹកជំនន់។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍ណែ នាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក និងអាជ្ញាធរមូលដ្ឋាន ទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង មធ្យោបាយសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងករណីត្រូវ
ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំរបស់គណៈកម្មាការ
គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត កាលពីព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ ខណៈ
ឯកឧត្តមដឹកនាំកិច្ចប្រជុំ គោលបំណង ក្តាប់រាល់ព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមកម្លាំងអន្តរាគមន៍ បង្ការ
ជួយសង្រ្គោះ មុនពេល កំឡុងពេល និងក្រោយពេល គ្រោះមហន្តរាយកើតឡើង
ព្រមទាំងត្រៀមនូវសម្ភារៈ និងស្បៀងសម្រាប់ធ្វើការឆ្លើយតបបានទាន់ពេលវេលា ទៅនិងការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ននេះ ។

ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍បន្ថែមទៀតថាៈត្រូវបន្តសហការជាមួយ
ដៃគូរអភិវឌ្ឍ សប្បុរសជននានាក្នុងការត្រៀមលក្ខណៈ ក៏ដូចជាបង្ការ ឆ្លើយតប
ទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុ ក្នុងភូមិ
សាស្រ្តខេត្តស្ទឹងត្រែងទាំងមូល ។ និងបន្តការយកចិត្តទុកដាក់អនុវត្តន៍សារាចរណែ
នាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធន
ធានទឹក និងឧតុនិយម អំពីស្ថានភាព នៃការប្រែប្រួលអាកាសធាតុ ដើម្បីផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ និងមានវិធានការការពារ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលាផងដែរ ។ ជាពិសេសត្រូវត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះឲ្យបា
នរហ័ស និងទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយ
ថាហេតុ ហើយបញ្ហាសំខាន់ គឺត្រូវដឹងពីដំណោះស្រាយឲ្យបានមុន ពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា និងបន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បី
ត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់អន្ត
រាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ។ ទន្ទឹមនោះផងដែរ លេខាធិការបានណែនាំអំពីការចុះឈ្មោះប្រើប្រាស់ប្រព័ន្ធប្រកាសឲ្យដឹងមុន១២៩៤ ដើម្បីងាយស្រួលក្នុងការជ្រាបព័ត៌មានអំពីទឹកជំនន់នៅតាមមូលដ្ឋានរបស់ខ្លួន ៕