ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងគោកនិងលោក ជំទាវ ពេជចន្ទមុន្នីផ្ដល់អំណោយបន្ថែមទៀតជួយដល់ពលរដ្នរងគ្រោះទឹកជំនន់

0

កំពង់ធំ= ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងគោកនិង លោក ជំទាវ ពេជ ចន្ទមុន្នី បាន ឧបត្ថម្ភអង្ករចំនួន៥តោននិងមីចំនួន ១០០កេសបន្ថែមទៀតដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីវេលាម៉ោង២០ និង៤៥នាទីយប់ថ្ងៃសៅរ៍ ទី១៧ខែតុលា ឆ្នាំ ២០២០ សម្រាប់បន្តសកម្មភាពការងារ មនុស្សធម៌បម្រើប្រជាជនដែលរងគ្រោះដោយទឹកជំនន់ និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោមសោម ស៊ុន បានមានប្រសាសន៍៍ថា ក្នុងនាមខ្ញុំជាមេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយុទ្ធភូមិភាគ៤ ខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងមេបញ្ជាការកងទ័ពជើងគោកនិងលោក ជំទាវ ពេជចន្ទមុន្នី ដែលជានិច្ចជាកាលតែងតែឧបត្ថមស្បៀងអាហារ ក៏ដូចជាគ្រឿងឧបភោគបរិភោគដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំសម្រាប់បន្តសកម្មភាពការងារ មនុស្សធម៌បម្រើប្រជាជនដែលរងគ្រោះដោយទឹកជំនន់ និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃនៅខេត្តកំពង់ធំ!នេះជាលើកទី៦ដែលឯកឧត្ដមនិងលោកជំទាវបានផ្ដល់ជូនការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយើង ជាថ្មីម្ដងទៀតក្នុងនាមខ្ញុំជាមេបញ្ចាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយុទ្ធភូមិភាគ៤និងសហការីទាំងអសើ ខ្ញុំសូមគោរពជូនពរឯកឧត្ដមនិងលោកជំទាវ ជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ៕