ខេត្តកែប ÷បើតាមប្រភពរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថានៅថ្ងៃទី 15 ខែតុលាឆ្នាំ 2020 នៅវេលាម៉ោង 04:50 នៅចំណុចភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ មានបុគ្គលឈ្មោះ គង់យន្ត ដែលមានងារជាក្រុមប្រឹក្សាឃុំអង្កោល បានចាក់ដីលុបសមុទ្រ ទាំងបំពាន ខណៈដែលខ្លួនឯងគឺជាមន្ត្រីអនុវត្តច្បាប់។ ប្រជាពលរដ្ឋរស់នៅភូមិអំពែងឃុំអង្កោលបានសម្ដែងការ ហួសចិត្តយ៉ាងខ្លាំង ចំពោះ លោកគង់យន្ត ថា÷ ខ្លួនឯងជាមន្ត្រីហេតុអ្វី ធ្វើជាគំរូអាក្រក់ដល់ប្រជាជនបែបនេះ ។ ប្រភពដដែលបានឲ្យដឹងថា បើជាពួកគាត់ប្រជាពលរដ្ឋ សាងសង់តូប ឬក៏ ធ្វើអ្វីមួយនៅមាត់សមុទ្រ ត្រូវតែសុំច្បាប់ ឬសំច្បាប់ហើយ គេមិនអនុញ្ញាតផង ចុះ ហេតុអ្វីបានជាលោកក្រុមប្រឹក្សាឃុំម្នាក់នេះ ហ៊ានដល់ចាក់ដីលុបសមុទ្រ មិនមានអ្នកណាមកហាមឃាត់អញ្ចឹង ឬមួយច្បាប់គេអនុវត្តតែជាមួយប្រជាពលរដ្ធទេ ចំណែកឯមន្ត្រីខិលខូច គេមិនអនុវត្ត ឬមួយក៏ដូច(ពាក្យចាស់លោកពោលថាឆ្កែគេម្ចាស់គេ)។ លោក(មីុជី) មេឃុំអង្កោលបានឲ្យដឹងថា មួយរយៈនេះគាត់ឈឺ គាត់បានប្រគល់ការងារឲ្យទៅ ជុំទុក ទី 1 ឯរឿងលោកក្រុមប្រឹក្សាឃុំចាក់ដីលុបសមុទ្រនេះ លោកមិនគាំទ្រនោះទេ ក្នុងនាម ខ្លួនគឺជាមន្ត្រី ធ្វើអ្វី តាមតែទំនើងចិត្ត ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ និងជាគំរូអាក្រក់មួយ ដែលមិនអាចទទួលយកបាន.។ ប្រជាពលរដ្ឋរស់នៅភូមិអំពេងនិងឃុំអង្កោលទាំងមូល កំពុងតែរង់ចាំចំណាត់ការរបស់អ្នកស្រីគឹមចាន្នីអភិបាលស្រុកដំណាក់ចង្អើរនិង ឯកឧត្តមសោមពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបទើបតែឡើងកាន់តំណែងថ្មីថ្មោង តើមានចំណាត់ការយ៉ាងណាចំពោះក្រុមប្រឹក្សាឃុំអង្កោលម្នាក់នេះ។