នៅព្រឹក ថ្ងៃ ច័ន្ទ ទី ១៩ខែ តុលា ឆ្នាំ ២០២០ លោក ឧកញ៉ា ចិតធម៌ ទៀ វិចិត្រ បានចុះសាកសួរសុខទុក្ខដល់នាយនាវី នាយនាវីរង ពលនាវឹក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ចំនួន ០២អង្គ ភាព គឺកងនាវាដឹកជញ្ជូន និង កងនាវាប្រដេញ និងបានប្រគល់ជូននៅសម្ភារៈ និង ថវិការ មួយចំនួនដូចខាងក្រោម៖
១.ប្រគល់ជូនស៊ិបប្រូជ័រសម្រាប់ជួសជុស ដំបូលអាគារទីបញ្ជាការ កងនាវាដឹកជញ្ជូន និង កងនាវាប្រដេញ ចំនួន ៥០០ សន្លឹក ។
២.ប្រគល់ជូន នៅថវិការ ជូនទាំងពីអង្គភាព ក្នុងមួយអង្គភាព ទទួល បាន ៥.០០០.០០០ រៀល (ប្រាំ លានរៀលគត់) ។
៣.ជូនដល់នាយវី នាយនាវី រង ទាំ ង ពីរ អង្គភាព ចំនួន ១៧៧ នាក់ ក្នុង មួយនាក់ទទួលបាន ថវិការចំនួន ១០០.០០០រៀល(មួយសែនរៀលគត់) ។
នាយនាវី នាយនាវីរងទាំងអស់ក៏បានថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកទំទាវ បុត្រាបុត្រីចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមគ្រួសារលោកឧកញ៉ាជានិច្ចជាកាលលោកឧកញ៉ាតែងតែគិតគូរចំពោះប្រជាពលរដ្ឋក្រីក្រ ជនដែលងាយរងគ្រោះ និងជាពិសេសកងកម្លាំងប្រដាប់អាវុធនិយាយជារួម និយាយដោយឡែកកងទ័ពជើងទឹកមូលដ្ឋានសមុទ្រតែងតែទទួលបានការឧត្តម្ភពីសំណាក់ក្រុមគ្រួសារលោកឧកញ៉ា ទៀ វិចិត្រ នាយនាវី នាយនាវីរង និងពលនាវឹក កងទ័ពជើងទឹកមូលដ្ឋានសមុទ្របានប្រសិទ្ធីនាមលោកឧកញ៉ាជាឧកញ៉ាចិត្តធម៌ ។
នាយនាវី នាយនាវីរង ពលនាវឹក ទូរទាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ សូម គោរព ជូនពរលោកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ បុត្រា បុត្រី ជួបតែពុទ្ធពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ សូមអោយលោកឧកញ្ញា មានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ ៕